វិធីទទួលទានឱសថ ម៉ូលណាទ្រីស (Molnatris) ២០០មីលីក្រាម

ការពារ​ប្រឆាំង ជំងឺ កូវីដ ១៩  |  Date: 2021-12-24

កាលពីថ្មីៗនេះ ក្រុមកាងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋកម្ពុជានូវការផ្គត់ផ្គង់ និងលក់ចែកចាយឱសថព្យាបាលកូវីដ-១៩ ចាប់ពីកម្រិតស្រាល ទៅមធ្យមឈ្មោះថា ម៉ូណាទ្រីស (Molnupiravir Capsules 200mg)។

 

តើអ្នកអាចស្វែងរកឱសថនេះ នៅទីណាបាន?

. មន្ទីរពេទ្យឯកជន

. គ្លីនិក

. ឱសថស្ថាន

. ឱសថស្ថានរង

. បញ្ជាទិញ​ផ្ទាល់ នៅក្រសួង​​ប្រៃសណីយ៍ និងទូរគមនាគមន៍​

 

តើមនុស្សប្រភេទណា ដែលអាចប្រើឱសថនេះបាន?

មនុស្សពេញវ័យ (១៨ឆ្នាំ ឡើងទៅ) ដែលមានវិជ្ជមានកូវីដ-១៩ ឬងាយនឹងឈឺធ្ងន់ធ្ងរ

 

របៀបប្រើ៖

. លេបតាមមាត់

. លេបក្រោយទទួលទានអាហាររួច ឬពេលពោះទទេរ

. លេបទាំងមូលជាមួយទឹក (១កែវ)

. ក្នុងការលេប មិនត្រូវបើកគ្រាប់ កិនបំបែក ឬទំពារនោះទេ

 

កម្រិតនៃការលេប​ (មនុស្សពេញវ័យ)៖

. លេបម្ដង ៨០០មីលីក្រាម (ស្មើ​នឹង ៤គ្រាប់)

. លេបរៀងរាល់ថ្ងៃ ១២ម៉ោងម្ដង (ស្មើ​នឹង ១ថ្ងៃ ២ដង)

. លេបរយៈពេល ៥ថ្ងៃជាប់គ្នា (បន្ទាប់ពីមានវិជ្ជមាន ឬចេញរោគសញ្ញា)

 

សម្រាប់ស្ត្រីបំបៅដោះ និងទារកកំពុងបៅដោះ គេមិនទាន់អាចកំណត់ថា ថ្នាំនេះ មានឥទ្ធិពលយ៉ាងណានោះទេ។ ប៉ុន្តែដោយអនុវត្តវិធីសុវត្ថិភាព ក្នុងការទទួលទានថ្នាំម៉ូលណាទ្រីស ស្ត្រីជាម្ដាយ មិនគួរបំបៅដោះដល់ទារកនោះទេ ក្នុងពេលព្យាបាល ឬ៤ថ្ងៃបន្ទាប់ពីការប្រើ។

 

ការរក្សាទុក និងអាយុកាល៖

. សូមរក្សាឱសថនេះ ក្នុងកំប៉ុងដើម បិទជិត ទុកក្នុងសីតុណ្ហភាពទាបជាង ឬស្មើ ៣០អង្សារសេ។

. វាមានអាយុប្រើប្រាស់ ២៤ខែ បន្ទាប់ពីកាលបរិច្ឆេទផលិត៕

 

ប្រភព៖ Fresh News II http://www.freshnewsasia.com/index.php/en/?ref=1

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង