ជាធម្មតា ការឈឺបំពង់ក នឹងបាត់ទៅវិញ ក្នុងរយៈពេល ៥ ទៅ ១០ថ្ងៃ ហើយអ្នកជំងឺអាចជា ដោយការព្យាបាលងាយៗ ដោយខ្លួនឯង។ ប៉ុន្តែពេលខ្លះ វាមានករណីធ្ងន់ ដែលអ្នកមិនអាចព្យាបាលខ្លួនឯងបាន ហើយគួរជួបវេជ្ជបណ្ឌិត ដើម្បី ជៀសវាងបញ្ហាបំពង់ធ្ងន់ធ្ងរ។
បើមានសញ្ញាទាំងនេះ នៅពេលឈឺក លោកអ្នកគួរជួបគ្រូពេទ្យ៖
១. ឈឺបំពង់កខ្លាំង ជាបន្តបន្ទាប់ មិនបាត់ទៅវិញ
២. ពិបាកដកដង្ហើម លេបទឹកមាត់ ឬហាមាត់
៣. ហើមមុខ ឬហើមក
៤. មានកម្ដៅ ៣៨អង្សារសេ
៥. មានឈាមក្នុងទឹកមាត់ ឬសំបោរ
៦. មានដុំពកនៅក្នុងក
៧. ស្អកកលើសពី ២សប្ដាហ៍
៨. ឈឺត្រចៀក
៩. មានស្នាមក្រហមនៅក
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង