ការថតស្វែងរកជំងឺមហារីកក្រពេញប្រូស្តាត

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-17

ការបង្ការជំងឺមហារីក គឺជារឿងសំខាន់មួយ សម្រាប់ការរក្សាសុខភាព និង​អាយុជីវិត​។ ជាធម្មតា គេអាចបង្ការជំងឺមហារីក ដោយធ្វើតេស្តស្វែងរកជំងឺមហារីក ឲ្យឃើញមុនចេញរោគសញ្ញា។ ដូចគ្នាផងដែរ ជំងឺមហារីកក្រពេញប្រូស្តាត តម្រូវឲ្យអ្នកធ្វើតេស្ត។

 

គេអាចប្រើវិធី ២ប្រភេទ ដើម្បីធ្វើតេស្តជំងឺមហារីកក្រពេញប្រូស្តាត៖

. ការធ្វើតេស្តឈាម ផ្អែកលើអង់ទីហ្សែន ក្រពេញប្រូស្តាតជាក់លាក់ (PSA Test)៖ PSA ជាអង់ទីហ្សែនមួយ ដែល បង្កើតដោយក្រពេញប្រូស្តាត។ គេធ្វើតេស្តនេះ ដើម្បីវាស់កម្រិត PSA នៅក្នុងឈាម។ ប្រសិនបើ PSA មានកម្រិតខ្ពស់ វាបង្ហាញថា អ្នកមានជំងឺមហារីកក្រពេញប្រូស្តាត រីកក្រពេញប្រូស្តាត ឬឆ្លងមេរោគ ក្នុងក្រពេញប្រូស្តាត ជាដើម។

 

. ការពិនិត្យតាមរន្ធបាត (រន្ធគូទ)៖ អ្នកជំនាញនឹងប្រើដៃ លូកចូលក្នុងរន្ធបាត ដើម្បី​ស្ទាបក្រពេញប្រូស្តាត ស្វែងរកភាពមិនប្រក្រតី ដូចជា មហារីក ជាដើម៕

 

ប្រភព៖ CDC II https://www.cdc.gov/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង