មានពពែភ្នែក គួរធ្វើបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-17

ពពែភ្នែក គឺជាការឡើងហើមស្រទាប់ខាងក្រៅនៃត្របកភ្នែក​ ដែលមានផ្ទុកនូវខ្ទុះ ការរលាក ហើយមានសភាពទន់ និងឈឺចាប់​។

 

រោគសញ្ញាទូទៅរបស់ពពែភ្នែក​ មានដូចជា៖

. ហើមត្របកភ្នែក

. មានទឹករំអិលពណ៌លឿង

. ប្រតិកម្មនឹងពន្លឺ

. មានអារម្មណ៍គ្រើមៗ​ក្នុងភ្នែក

. ភ្នែកចេញទឹក

. កំណកធូលីជុំវិញភ្នែក

 

មូលហេតុបង្ក៖

. ឆ្លងមេរោគដោយ​ការយកដៃប៉ះ ឬអេះ

. ​អាឡែស៊ី ឬរលាក

. ជំងឺទឹកនោមផ្អែម

. ការប្រើ Contact Lens មិនបានត្រឹមត្រូវ គេងមិនដោះ Contact Lens ចេញ ឬប្រើ Lens ដែលហួសកាលបរិច្ឆេទ

 

វិធីព្យាបាល៖

. ជួបវេជ្ជបណ្ឌិត​

. ជៀសវាងការញេចខ្ទុះ​

. ស្អំភ្នែកជាមួយនឹង​ទឹកក្ដៅឧណ្ណៗ៖ អនុវត្តបែបនេះ ១០នាទី​ ទៅ ១៥នាទី ចំនួន ៣ ទៅ ៤ដង ក្នុង ១សប្ដាហ៍​

. ម៉ាស្សា​ភ្នែក​ឈឺ៖ បន្ទាប់ពីស្អំរួច ម៉ាស្សាតាមគន្លងរង្វង់ ដោយប្រើម្រាមដៃលាងស្អាត

. ផ្សើមសាប៊ូកក់សក់ ឬសាប៊ូដុសខ្លួន (ដែលគ្មានជាតិកាត់ខ្លាំង) ជាមួយនឹងសំឡីត្បារ និងជូតថ្នមៗ៖ ដើម្បីសម្អាតកំណក និងទឹករំអិល​៕

 

ប្រភព៖ https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង