ទំនាក់ទំនងកូវីដ-១៩ និងជំងឺប្រកាច់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-10

ជំងឺ​កូវីដ-១៩ បង្ករោគសញ្ញាជាច្រើន ​លើអ្នកជំងឺ និងអ្នកជាសះស្បើយពីកូវីដ-១៩។ ករណីប្រកាច់ ជាករណីកម្រមួយ ដែលបង្កដោយកូវីដ-១៩ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញ ទំនាក់ទំនងរវាងជំងឺទាំងពីរ ដោយមើលទៅលើឥទ្ធិពលកូវីដ-១៩ និងអ្នកជំងឺឆ្កួតជ្រូក។

 

ទាំងនេះ ជាអ្វីដែលអ្នកគួរដឹង៖

. គេមិនបានរកឃើញថា អ្នកជំងឺឆ្កួតជ្រូក ងាយប្រឈមនឹងការកើតកូវីដ-១៩ នោះទេ ប៉ុន្តែអ្នកដែលមានប្រព័ន្ធការពារខ្សោយ ងាយកើតកូវីដ-១៩ បំផុត។

. អ្នកជំងឺឆ្កួតជ្រូក ដែលមានកើតកូវីដ-១៩ ងាយមានរោគសញ្ញាប្រកាច់ (ក្នុងភាគរយទាប) ដោយសារវាមានពាក់ព័ន្ធនឹង ការធ្លាក់ខ្លួនឈឺ ការឡើងកម្ដៅ ដែលធ្វើឲ្យរាងកាយមានសម្ពាធ និងងាយប្រកាច់។

. អ្នកជំងឺរ៉ាំរ៉ៃ (ឆ្កួតជ្រូក ឬ​មិនឆ្កួតជ្រូក) ងាយប្រកាច់ ដោយសារ​អុកស៊ីហ្សែន​ក្នុងឈាមទាប ស្លុតអារម្មណ៍ ឡើងចុះជាតិស្ករក្នុងឈាម មេតាប៉ូលីស និងអេឡិចត្រូលីត គ្មានតុល្យភាព ឬការខូចសរីរាង្គជាច្រើន។

. ជំងឺរលាកខួរក្បាល និងជំងឺរលាកស្រោមខួរ ជាផលវិបាករបស់កូវីដ-១៩ ហើយអាចបង្កជំងឺប្រកាច់ផងដែរ។

. អ្នកជំងឺឆ្កួតជ្រូក គួរ​ទទួលវ៉ាក់សាំងកូវីដ-១៩​ ដូចធម្មតា លុះត្រាតែពួកគាត់ មានប្រតិកម្ម។

. ការទទួលទានថ្នាំព្យាបាលជំងឺឆ្កួតជ្រូក និងការព្យាបាលកូវីដ-១៩ មិនប្រឆាំងគ្នាទេ៕

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង