តើបញ្ហាស្ងួតទ្វារមាស បណ្ដាលមកពីអ្វី?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-01

ក្នុងប្រដាប់ភេទស្ត្រី មានស្រទាប់ស្ដើងមួយ ដែលផ្ដល់សំណើមដល់ទ្វារមាស។ ប៉ុន្តែនៅពេលស្ត្រី មានអាយុកាន់តែច្រើន ស្រទាប់នោះ នឹងប្រែទៅជាកាន់តែស្ដើង នាំឲ្យការផលិតកោសិកា តិចជាងមុន និងអន់ថយនូវការបង្កើតសំណើម។

 

ការស្ងួតទ្វារមាស អាចផ្ដល់ផលប៉ះពាល់ ដូចជា៖

. រលាក

. បាត់ចំណង់ផ្លូវភេទ

. ឈឺចាប់ ឬមានឈាមនៅពេល​រួមដំណេក

. ឈឺក្រហាយ

. ឆ្លងមេរោគតាមបំពង់នោម

. រមាស់ ឬមានក្លិន

 

កត្តាចម្បង ដែលបង្កឲ្យទ្វារមាសស្ងួត គឺ​ការធ្លាក់ចុះនូវកម្រិត Estrogen។

 

ការផលិត Estrogen ធ្លាក់ចុះ ដោយមូលហេតុ ដូចជា៖

. ការអស់រដូវ

. ការបំបៅដោះកូន

. ការបាក់ទឹកចិត្ត

. ស្ត្រេសរ៉ាំរ៉ៃ

. បញ្ហាប្រព័ន្ធភាពស៊ាំមិនប្រក្រតី

. ការផ្ដល់កំណើត

. ការហាត់ប្រាណ ប្រើកម្លាំងធ្ងន់

. ការព្យាបាល​ជំងឺ​មហារីក តាមវិធីសាស្ត្រមួយចំនួន

. ការវះកាត់យកក្រពេញអូវែចេញ

 

វិធីព្យាបាល៖

. លាបប្រេង ឬគ្រីមផ្ដល់សំណើម (សម្រាប់ប្រដាប់ភេទស្ត្រី)។

. ទទួលទានថ្នាំវេជ្ជសាស្ត្រ (មានការណែនាំពីវេជ្ជបណ្ឌិត ឬឱសថការី)។

 

វិធីការពារ៖

. ជៀសវាងប្រើ​ទឹកលាងប្រដាប់ភេទស្ត្រី។

. ជៀសវាងប្រើ​ស្រោមអនាម័យ ដែលមានផ្ទុកសារធាតុ N-9។

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង