ការខ្វះជាតិទឹក កើតឡើងដោយសាររាងកាយទទួលបរិមាណជាតិទឹកតិចជាងបរិមាណ ដែលបាត់បង់។ ជាតិទឹក មានសារៈសំខាន់ខ្លាំង សម្រាប់មុខងារជាច្រើនរបស់រាងកាយ រួមមាន ការគ្រប់គ្រងកម្ដៅ ការបញ្ចេញចោល និងសុខភាពសន្លាក់។ល។
ទឹកកាន់តែមានសារៈសំខាន់ ចំពោះមនុស្សចាស់ ព្រោះមនុស្សចាស់ ងាយប្រឈមនឹង៖
១. ការទល់លាមក
២. អតុល្យភាពអេឡិចត្រូលីត
៣. បញ្ហាក្រលៀន
៤. បាត់បង់លំនឹង
មូលហេតុបង្កបញ្ហាខ្វះជាតិទឹក៖
១. ការប្រឈមនឹងកម្ដៅក្ដៅ
២. ឈឺ (ក្ដៅខ្លួន ក្អួតចង្អោរ ឬរាក)
៣. បញ្ហាធ្វើចលនា
៤. បញ្ហាសុខភាព
៥. ថ្នាំវេជ្ជសាស្ត្រមួយចំនួន
រោគសញ្ញានៃការខ្វះជាតិទឹកលើមនុស្សចាស់៖
១. ស្ងួតមាត់
២. អស់កម្លាំង ឬខ្សោយ
៣. ខូងភ្នែក
៤. នោមតិច
៥. ទឹកនោមមានពណ៌ក្រមៅ
៦. រមួលសាច់ដុំ
៧. វិលមុខ ឬធីងធោង
រោគសញ្ញាធ្ងន់ធ្ងរ និងផលវិបាក (ដែលត្រូវការសេវាថែទាំភ្លាមៗ)៖
១. ចង្វាក់បេះដូងញាប់
២. ពិបាកធ្វើចលនា ឬដើរ
៣. ច្របូកច្របល់ ឬច្រឡំច្រើន
៤. សន្លប់
៥. រាក ឬក្អួតចង្អោរលើពី ២៤ម៉ោង
៦. បញ្ហាតម្រងនោម និងក្រលៀន
៧. ប្រកាច់ (ខ្វះសូដ្យូម និងប៉ូតាស្យូម)
៨. ឡើងកម្ដៅខ្លាំង
៩. បាត់បង់ឈាម
វិធីការពារ៖
១. ព្យាយាមទទួលទានទឹកឲ្យបានច្រើន ប្រចាំថ្ងៃ
២. ទទួលទានអាហារ បន្លែផ្លែឈើ ដែលសម្បូរជាតិទឹក
៣. ប្រសិនបើអ្នកមិនចូលចិត្តបរិភោគទឹកច្រើន សាកបន្ថែមរសជាតិ ដោយច្របាច់ក្រូចឆ្មាបន្ថែម
៤. ទទួលទានទឹកឲ្យបានច្រើន ប្រសិនបើអាកាសធាតុក្ដៅ ក្ដៅសើម ឬនៅពេលអ្នកហាត់ប្រាណ
៥. ទទួលទានទឹកឲ្យបានច្រើន ប្រសិនបើអ្នកក្ដៅខ្លួន ក្អួត រាក
៦. ប្រឹក្សាជំងឺនឹងវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានជំងឺប្រចាំកាយ៕
ប្រភព៖ Healthline II https://www.healthline.com/