គុណសម្បត្តិ និងគុណវិបត្តិ ដែលទារក គេងផ្អៀង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-11-12

ការគេងខ្នងរាបស្មើ ជាឥរិយាបថគេងល្អបំផុត។ ប៉ុន្តែទារកមួយចំនួន អាចរើចុះរើឡើង នៅពេលគេង ឬទារកខ្លួនឯង ចូលចិត្តគេងផ្អៀង។ ការ​សិក្សា​បានបង្ហាញថា ការគេងផ្អៀង អាចផ្ដល់នូវអត្ថប្រយោជន៍ ក៏ដូចជា ផលវិបាកមួយចំនួន។ តើវាមានសុវត្ថិភាព ដែរ ឬទេ សម្រាប់ទារកគេងផ្អៀង?

 

គុណសម្បត្តិនៃការគេងផ្អៀងរបស់ទារក៖

. ទប់​ស្កាត់បញ្ហាស្លាក់​ខ្យល់ ​ឬចម្រាល់ទឹកដោះ

. ទប់ស្កាត់បញ្ហាក្បាលសំប៉ែត

 

គុណវិបត្តិនៃការគេងផ្អៀងរបស់ទារក៖

. វៀចក

. ក្រហមមុខមួយចំហៀង (បាត់ទៅវិញដោយឯកឯង រយៈពេល​ក្រោម ២នាទី)

 

ដូចនេះ ទារកគេងផ្អៀង មិនមានហានិភ័យធ្ងន់ធ្ងរនោះទេ ហើយគុណវិបត្តិ អាចព្យាបាលបានដោយងាយស្រួល និងរហ័សប៉ុណ្ណោះ។ អាណាព្យាបាលទាំងឡាយ គួរមានការប្រុងប្រយ័ត្ន ប៉ុន្តែមិនគួរភ័យបារម្ភខ្លាំងពេកនោះទេ៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង