គ្រាប់វ៉លណាត់ ជាប្រភេទគ្រាប់ធញ្ញជាតិ ដែលមានសារធាតុចិញ្ចឹមខ្ពស់ ហើយគេអាចគាបវាយកប្រេងមកបរិភោគបាន ដោយដាក់បន្ថែមលើអាហារប្រភេទសាឡាត់ ឬនំដុត។ អ្នកអាចស្វែងរកប្រេងវ៉លណាត់ នៅតាមហាងលក់គ្រឿងទេស ម៉ាត ឬផ្សារទំនើប។
ប្រេងវ៉លណាត់ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព ព្រោះវាសម្បូរសារធាតុចិញ្ចឹមខ្លាញ់ល្អ សម្រាប់សុខភាព និងប៉ូលីហ្វេណុល។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពរបស់ប្រេងវ៉លណាត់៖
១. ជួយបំប៉នសុខភាពស្បែក
២. កាត់បន្ថយការរលាក៖ ជួយសម្រាលជំងឺបេះដូង ជំងឺមហារីកមួយចំនួន និងបញ្ហាសុខភាពផ្សេងៗ
៣. បន្ទាបសម្ពាធឈាម
៤. បង្កើនសមត្ថភាពគ្រប់គ្រងជាតិស្ករក្នុងឈាម
៥. ជួយដល់កម្រិតកូលេស្តេរ៉ុល
៦. ជួយប្រឆាំងឥទ្ធិពលជំងឺមហារីក
ប្រភព៖ Healthline II https://www.healthline.com/ & BBC II https://www.bbc.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង