ក្រមួនក្នុងត្រចៀក ឬអាចម៍ត្រចៀក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-11-02

លោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា ឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពហុព្យាបាល និងសម្ភព អឃីត ផ្លាហ្សា នៅក្នុងកម្មវិធីសន្ទនាអំពីសុខភាព របស់ពេទ្យយើង បានលើកឡើងពីក្រមួន​ក្នុងត្រចៀក ឬអាចម៍ត្រចៀក​។ ក្រមួននៅក្នុងត្រចៀក ដែលភាសាខ្មែរយើង ប្រើទូទៅហៅថា អាចម៍ត្រចៀក។ កកើតដោយ​សារកោសិកាស្បែក និងរោមនៅក្នុងត្រចៀកចាស់ៗ រួមជាមួយ​នឹងមាន​ក្រពេញបញ្ចេញ​ដោយ​ក្រមួន រួម​ផ្សំគ្នា ទៅជាក្រមួននៅក្នុងត្រចៀក ឬអាចម៍ត្រចៀក​។ ក្រមួននៅ​ក្នុងត្រចៀក ឬអាចម៍ត្រចៀក មានសារសំខាន់​ ក្នុងការការពារត្រចៀករបស់យើង ចំពោះការចម្លងរោគពីពពួកបាក់តេរី និងពពួកផ្សិត។​

មូលហេតុ​បង្កជំងឺ​ស្ទះក្រមួន​ក្នុងត្រចៀក៖

១-ទាក់​ទង​នឹងរូបរាងត្រចៀក​ បើអ្ន​ក​ជំងឺ ​ដែលមានរន្ធត្រចៀកតូច គឺងាយនឹងមានការកកស្ទះ​

២-នៅពេល​យើងទំពារចំណីអាហារ ធ្វើ​ឲ្យ​ក្រមួន​ក្នុង​ត្រចៀក ចូលទៅខាងក្នុង

៣-កត្តាជំរុញ ដោយត្បាល់ត្រចៀក ប្រើសំឡីរុញវាចូលទៅក្នុង ឬក៏ប្រើឧបករណ៍ស្តាប់​ ( កាស )

រោគសញ្ញានៃជំងឺ​ក្រមួន​ក្នុងត្រចៀក​៖

១-មានអារម្មណ៍ថា ណែន​នៅក្នុងត្រចៀក

២-មានអារម្មណ៍ឈឺចាប់​ នៅក្នុងត្រចៀក ធ្ងន់ត្រចៀកខ្លាំង​

៣-មានអារម្មណ៍រាងរមាស់ៗ ក្នុងត្រចៀក

៤-ពិបាកក្នុងការស្តាប់ ឬការស្តាប់មិនសូវលឺ

៥-រាងហឹង​ត្រចៀក​

វិធីការពារជំងឺស្ទះក្រមួន​ក្នុងត្រចៀក

១-កុំត្បាល់ត្រចៀក ​ចូលជ្រៅៗពេក

២-កាត់បន្ថយការប្រើប្រាស់កាសស្តាប់ត្រចៀក

៣-អ្នកជំងឺ​ទាំងអស់ គួរតែមកពិនិត្យត្រចៀក

សូមរម្លឹកថា ​មន្ទីរ​ពហុព្យាបាល និងសម្ភព អឃីត ផ្លាហ្សា ជាមន្ទីរពេទ្យ​ឯកជន នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់​កម្មវិធីពេទ្យយើង។

កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ ដៃគូដំណើរការរលូន និងពុំមានការរំខាន៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង