ធ្មេញលឿង មិនសូវមានទំនុកចិត្តលើខ្លួនឯង សូមសាកអនុវត្តវិធីទាំងនេះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-29

ប្រសិនបើអ្នក​មានធ្មេញលឿង តើអ្នកហ៊ានសើចបញ្ចេញធ្មេញដែរ ឬទេ? ធ្មេញ គឺជាផ្នែកដ៏សំខាន់មួយនៃសម្រស់ ហើយបញ្ហាធ្មេញលឿង ជាបញ្ហាមួយ ដែលអាចធ្វើឲ្យអ្នកមិនសូវមាន​ទំនុកចិត្តលើខ្លួនឯង​។ គ្មានទំនុកចិត្ត ធ្វើការងារមិនបានល្អ និងមិនពេញចិត្តនឹងខ្លួនឯង ដោយសារតែធ្មេញ។ ដូចនេះ អ្នកគួរថែរក្សាសុខភាពធ្មេញ និងព្យាបាលបញ្ហាធ្មេញលឿង ឲ្យបានល្អ។

មូលហេតុ ដែលធ្វើឲ្យធ្មេញលឿង៖

១. អាហារ

២. អនាម័យ

៣. ថ្នាំវេជ្ជសាស្ត្រ

៤. ហ្សែន

៥. ការកើនអាយុ

វិធីព្យាបាល៖

១. ដុសធ្មេញឲ្យបានញឹកញាប់៖ ដុស​ធ្មេញឲ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ

២. ដុសធ្មេញជាមួយម្សៅសូដា និងទឹកអ៊ីដ្រូសែន Peroxide៖ លាយម្សៅសូដា ១ស្លាបព្រា ជាមួយនឹងទឹកអ៊ីដ្រូសែន Peroxide រួចដុសនឹងធ្មេញរបស់អ្នក

៣. ទទួល​ទាន​វីតាមីន C

៤. ដុសធ្មេញនឹង​ទឹកខ្មេះផ្លែប៉ោម៖ លាយទឹកខ្មេះ​ផ្លែប៉ោម (២ស្លាបព្រា) ជាមួយនឹងទឹក (១៧៧មីលីលីត្រ) កូរលាយឲ្យបាន ៣០វិនាទី រួចដុសធ្មេញនឹងសូលុយស្យុងនេះ មុននឹងខ្ពុរមាត់ចេញ។

៥. ដុសសំបក​ក្រូចឆ្មា​ ក្រូច និងចេក៖ ដុសធ្មេញនឹងសំបកក្រូចឆ្មា សំបកក្រូច និងសំបកចេក រយៈពេល ២នាទី រួចខ្ពុរមាត់ចេញ។

៦. ប្រើធ្យូង៖ ប្រើថ្នាំដុសធ្មេញ ដែលមានសារជាតិធ្យូង ឬអ្នកអាចលាយកម្ទេចធ្យូងនឹងទឹក រួចយកមកដុសធ្មេញ។ ទុករយៈពេល ២នាទី រួចខ្ពុរ​ទឹកសម្អាត​មាត់។

៧. ទទួល​ទាន​ផ្លែ​ឈើ ដែលមានជាតិទឹកខ្ពស់៕

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/, Healthline II https://www.healthline.com/ & My Cleveland Clinic II https://my.clevelandclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង