បច្ចេកវិទ្យាឡាស៊ែរ ក្នុងទន្តសាស្ត្រ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-28

តើអ្នកស្គាល់បច្ចេកវិទ្យាឡាស៊ែរ ដែលគេប្រើប្រាស់ក្នុងទន្តសាស្ត្រដែរ ឬទេ? តើវាត្រូវបានគេប្រើប្រាស់ច្រើន ចាប់តាំងពីពេលណាមក? តើបច្ចេកវិទ្យានេះ ផ្ដល់ឥទ្ធិពលបែបណាខ្លះ?

បច្ចេកវិទ្យាឡាស៊ែរ ត្រូវបានគេប្រើប្រាស់ក្នុងវិស័យទន្តសាស្ត្រ តាំងពីឆ្នាំ​១៩៩៤មក ដើម្បីព្យាបាលបញ្ហាមាត់ធ្មេញជាច្រើនប្រភេទ។ ទន្តពេទ្យប្រើប្រាស់​បច្ចេកវិទ្យាឡាស៊ែរ ក្នុងគោលបំណងមួយចំនួន៖

១. ព្យាបាលបញ្ហាធ្មេញពុក​

២. ព្យាបាលជំងឺអញ្ចាញធ្មេញ

៣. កាត់យកសាច់ជាលិកា ដើម្បី​ធ្វើរោគវិនិច្ឆ័យជំងឺ និងព្យាបាលដំបៅ (ពងបែក)

៤ .ធ្វើឲ្យធ្មេញស

ទន្ទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ ក្នុងទន្តសាស្ត្រ បានផ្ដល់អត្ថប្រយោជន៍ និងផលវិបាកមួយចំនួន។

អត្ថប្រយោជន៍៖

១. កាត់បន្ថយការឈឺចាប់ នៅពេលព្យាបាល ក៏ដូចជាកាត់បន្ថយតម្រូវការ​ថ្នាំស្ពឹក​

២. កាត់បន្ថយការភ័យខ្លាចរបស់អ្នកជំងឺ ដែលខ្លាចម៉ាស៊ីនខួងធ្មេញ

៣. កាត់បន្ថយការចេញឈាម និងហើម

៤. នៅពេលព្យាបាលធ្មេញដង្កូវស៊ី វាអាចការពារធ្មេញល្អ ដែលគ្មានដង្កូវស៊ី ពីការព្យាបាល ដែលបង្កដោយ​ការព្យាបាលធ្មេញដង្កូវស៊ី។

ផលវិបាក៖

១. មិនអាចប្រើប្រាស់ឡាស៊ែរ ទៅព្យាបាលលើធ្មេញ ដែលប៉ះហើយ

២. ឡាស៊ែរ មិនអាចជំនួសវិធីសាស្ត្រធម្មតា ក្នុងការកែតម្រូវរូបរាងធ្មេញ និងការខាំពុម្ពធ្មេញនោះទេ

៣. បច្ចេកវិទ្យាឡាស៊ែរ មិនអាចលុបបំបាត់ការប្រើថ្នាំស្ពឹកនោះទេ

៤. ការព្យាបាលដោយបច្ចេកវិទ្យាឡាស៊ែរ មានតម្លៃខ្ពស់ ប្រៀបនឹងការប្រើបច្ចេកវិទ្យាធម្មតា៕

ប្រភព៖ WebMD II https://www.webmd.com/ & Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង