ការឈឺក្បាលប្រកាំង គឺជាអាការៈឈឺក្បាលខ្លាំងមួយចំហៀងក្បាល ធ្ងន់ធ្ងរជាងឈឺក្បាលធម្មតា ហើយវាតែងមានអាការៈ ក្អួតចង្អោរ ឬ ប្រតិកម្មនឹងភ្លើង និងពណ៌ ក្នុងពេលតែមួយ។ វាអាចកើតឡើង ចាប់ពីរយៈពេលច្រើនម៉ោង រហូតដល់ច្រើនថ្ងៃ ដែលអាចរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក។ តើហេតុអ្វី បានជាអ្នកឈឺក្បាលប្រកាំង? តើមនុស្សបែបណា ដែលងាយឈឺក្បាលប្រកាំង?
មូលហេតុនៃអាការៈឈឺក្បាលប្រកាំង៖
១. ការប្រែប្រួលអរម៉ូន៖ ការឡើងចុះនៃអេស្ត្រូសែន អំឡុងពេលស្ត្រីមករដូវ មានផ្ទៃពោះ និងអស់រដូវ
២. ភេសជ្ជៈ ដែលមានជាតិអាល់កុល ស្រា ឬកាហ្វេអ៊ីន
៣. ស្ត្រេស
៤. ការរំញោចអារម្មណ៍ ដោយចំណាំងភ្លើងពណ៌ ឬក្លិនឈួលខ្លាំង
៥. បម្រែបម្រួលទម្លាប់គេង៖ គេងមិនគ្រប់គ្រាន់ ឬការគេងច្រើនពេក
៦. ការប្រើកម្លាំងខ្លាំងពេក
៧. បម្រែបម្រួលអាកាសធាតុ
៨. ថ្នាំវេជ្ជសាស្ត្រ៖ ថ្នាំលេបពន្យារកំណើត និងថ្នាំព្យាបាលជំងឺសរសៃឈាម
៩. សមាសភាពបន្ថែមលើចំណីអាហារ៖ សមាសភាពធ្វើឲ្យជាតិអាហារផ្អែម និងសមាសភាពសម្រាប់រក្សាអាហារបានយូរ
មនុស្ស ដែលងាយឈឺក្បាលប្រកាំង៖
១. អ្នកដែលមានប្រវតិ្តក្នុងគ្រួសារធ្លាប់កើតមានប្រកាំង
២. អ្នកដែលស្ថិតក្នុងអាយុខ្ទង់ ៣០ឆ្នាំ
៣. ស្ត្រី៖ ស្ត្រីមានភាគរយកើតប្រកាំង ច្រើនជាងបុរស ដល់ទៅ ៣ដង
៤. អ្នកដែលមានការប្រែប្រួលអរម៉ូនខ្លាំង
វិធីព្យាបាលអាការៈឈឺក្បាលប្រកាំង៖
១. ប្រឹក្សានឹងវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការណែនាំ ឬព្យាបាល
២. ប្រើថ្នាំបន្ថយការឈឺចាប់
៣. ប្រើថ្នាំការពារប្រកាំង (ទទួលទានទៀងទាត់ និងរៀងរាល់ថ្ងៃ)
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង