ជាធម្មតា ទារកត្រូវទទួលវ៉ាក់សាំង ដើម្បីប្រឆាំងនឹងជំងឺមួយចំនួន ដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រឹល និងជំងឺក្អកមាន់។ល។ ប៉ុន្តែវ៉ាក់សាំង ក៏ដូចជាថ្នាំវេជ្ជសាស្ត្រ គឺអាចជួយការពារ និងព្យាបាល ក៏ដូចជាផ្ដល់នូវរោគសញ្ញា ឬប្រតិកម្មបន្តិចបន្តួច។
ប្រតិកម្មរបស់វ៉ាក់សាំង ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថា វ៉ាក់សាំងកំពុងដំណើរការ និងកំពុងបង្កើតអង់ទីគ័រការពារសម្រាប់រាងកាយទារក ឬកុមារ។
ដូចនេះ អាណាព្យាបាលគួរស្វែងយល់ពីរោគសញ្ញាមួយចំនួន ដែលនឹងកើតមានលើទារក បន្ទាប់ពីចាក់វ៉ាក់សាំងរួច៖
១. តំបន់ចាក់មានសភាពទន់ ក្រហម ឬហើម
២. តំបន់ចាក់ហើមបន្តិចបន្តួច
៣. ទារកយំ និងខឹងច្រើន
៤. គ្រុនក្ដៅ
៥. ទារកមិនព្រមគេង
៦. ហើមដៃ ឬជើងទាំងមូល (វ៉ាក់សាំងខាន់ស្លាក់ តេតាណុស និងក្អកមាន់)
៧. ក្អួត
៨. ទារកងងុយដេកច្រើន
ប្រភព៖ WebMD II https://www.webmd.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង