វិធីការពារបញ្ហាជង្គង់ ដែលកើតមានពីការរត់ហាត់ប្រាណ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-20

ការហាត់ប្រាណ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស ហើយការហាត់ប្រាណមានច្រើនប្រភេទ ក្នុងនោះ រួមមាន សកម្មភាពរត់ផងដែរ។ អ្នកអាចកាត់បន្ថយស្ត្រេស បង្កើនគុណភាពគេង និងទទួលផលប្រយោជន៍ច្រើនទៀតពីការរត់ ប៉ុន្តែការរត់ ដែលមានរបៀបមិនល្អ អាចប៉ះពាល់ដល់សុខភាពជង្គង់របស់អ្នក បណ្តាឲ្យ​ឈឺ និងរបួស ជាដើម។

របៀបនៃការរត់មិនល្អ មានដូចជា៖

១. ការរត់ញឹកញាប់ពេក

២. ការរត់ ដែលមិនទុកពេលឲ្យជើង ឬជង្គង់សម្រាក​គ្រប់គ្រាន់

៣. ការរត់​ក្នុង​ចម្ងាយឆ្ងាយ​ពេក មុនពេលដែលសាច់ដុំ សន្លាក់ និងឆ្អឹង អាចដំណើរការបានពេញលេញ​។

កត្តា ដែលនាំឲ្យការរត់ ផ្ដល់ផលប៉ះពាល់ដល់ជង្គង់៖

១. របៀបរត់មិនល្អ

២. ការពាក់ស្បែកជើងមិនត្រឹមត្រូវសំរាប់ការរត់

៣. ការរត់លើផ្ទៃរាប ដែលរឹង

វិធីការពារជង្គង់ នៅពេលអ្នករត់៖

១. រត់ដោយមានរបៀបត្រឹមត្រូវ

២. ជ្រើសរើសស្បែកជើង ដែលត្រឹមត្រូវនឹងការរត់

៣. ​បង្កើនចម្ងាយ និងសម្ពាធនៃការរត់​​បន្តិចម្ដងៗ ទៅតាមពេលវេលា ដោយមិនបង្ខំ

៤. ពត់សរសៃ​មុន និង​ក្រោយ​​ពេល​រត់

៥. ពាក់​សម្ភារៈកីឡា ដែលរឹបជង្គង់ ដើម្បីជួយរក្សាលំនឹងជង្គង់​នៅពេលរត់៕

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង