រៀងរាល់ល្ងាចនៅរាជធានីភ្នំពេញតែងតែមានភ្លៀងធ្លាក់ឥតឈប់ឈរ កម្រិតពីមធ្យមទៅខ្លាំង ស្ទើរគ្រប់ខណ្ឌ ស្របពេលដែលប្រជាពលរដ្ឋនាំគ្នាសំរាកពីការងារ និងវិលត្រឡប់ទៅលំនៅឋានវិញ។ ការធ្លាក់ភ្លៀងរៀងរាល់ល្ងាចបានធ្វើអោយមានការលិចផ្លូវមួយចំនួននៅក្នុងក្រុង និងធ្វើអោយពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ឬអាចធ្វើដំណើរយូដោយសាការកកស្ទះចរាចរណ៍ផងដែរ។ ទន្ទឹមនឹងនេះលោកអ្នកដឹងហើយថាទឹកភ្លៀង លាយឡំនឹងកាកសំណល់ ឬសំរាមនៅតាមដងផ្លូវអាចបង្ករអោយលោកអ្នកមានបញ្ហារមាស់ ទឹកស៊ីជើង និងអាចបង្ករជាជំងឺផ្សេងថែមទៀតផង។ ដូច្នេះដើម្បីការពារផលប៉ះពាល់ទាំងនេះលោកអ្នកគួរសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះ៖
១. ត្រៀមស្បែកជើងកវែងមួយគូសំរាប់ប្រើប្រាស់នៅពេលភ្លៀងធ្លាក់ឬលិចផ្លូវ
២. ប្រើស្បែកជើងប៉ាតា ដែលមានស្បែកមិនជក់ទឹក
៣. ប្រើថង់ផ្លាស្ទីក ស្រោបស្បែកជើងខាងក្រៅ
៤. ពាក់ស្រោមជើងរោមចៀម៖ រោមចៀមអាចស្រូបយកសំណើមខ្ពស់ - ច្រើនជាងកប្បាស។ រោមចៀមអាចរក្សាទម្ងន់របស់វាមួយភាគបីនៅក្នុងសំណើមមុនពេលវាចាប់ផ្តើមជ្រាប់ចូលខាងក្នុង។
៥. ពាក់ស្រោមជើងថង់ផ្លាស្ទីកពីខាងក្រៅស្រោមជើងក្រណាត់ដូច្នេះអ្នកអាចពាក់ស្បែកជើងធម្មតាពីខាងក្រៅបាន៕
ប្រភព៖ Wikihow II www.wikihow.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង