ទារកដែលកើតមករួចនឹងមានសក់បន្តិចបន្តួច និងស្ដើងៗនៅលើក្បាល ប៉ុន្តែតើអ្នកដឹងទេថាទារកក៏អាចជ្រុះសក់បានផងដែរ? បញ្ហាជ្រុះសក់អាចកើតឡើងលើមនុស្សមិនប្រកាន់អាយុ សូម្បីតែទារកតូច។ អាការៈនេះត្រូវបានគេហៅថា “Alopecia” ដែលអាចធ្វើឲ្យទារកជ្រុំសក់ខ្លះ ឬទាំងស្រុងដោយមូលហេតុអ័រម៉ូន និងឥរិយាបថដែលទារកគេង ប៉ុន្តែដំណឹងល្អគឺវាមិនពាក់ព័ន្ធនឹងបញ្ហាសុខភាពនោះទេ ហើយសក់ដែលជ្រុះនឹងដុះមកវិញផងដែរ។
សញ្ញាសំរាប់សម្គាល់ថាកូនរបស់អ្នកជ្រុះសក់៖
១. មានសរសៃសក់ដាច់ជាប់ដៃបន្ទាប់ពីអ្នកអង្អែលក្បាលទារក
២. មានសរសៃសក់នៅក្នុងទឹក ឬនៅលើកន្សែងពោះគោ
៣. មានសរសៃសក់ជាប់នៅវត្ថុដែលពាក់ព័ន្ធនឹងក្បាលទារក
មូលហេតុនៃការជ្រុះសក់លើទារក៖
១. អ័រម៉ូន៖ អំឡុងពេលនៅក្នុងផ្ទៃពោះ ទារកទទួលរងនូវអ័រម៉ូនដែលជួយឲ្យសក់លូតលាស់ខ្លាំង បន្ទាប់ពីចាប់កំណើត អ័រម៉ូនទាំងនោះធ្លាក់ចុះ ធ្វើឲ្យឫសសក់ទារកខ្សោយ និងជ្រុះសក់។
២. ដាច់៖ សក់ទារកមានសភាពទន់ខ្សោយស្រាប់ ហើយងាយនឹងដាច់នៅពេលកកិតនឹងខ្នើយ ឬរបស់អ្វីមួយ។
៣. អាចម៌ក្របី
៤. ស្រែង
៥. Alopecia Arata៖ ជាបញ្ហាស្បែកម្យ៉ាងដែលធ្វើឲ្យក្បាលទំពែក ព្រោះមានការខូចខាតក្នុងប្រព័ន្ធភាពស៊ាំដែលអនុញ្ញាតឲ្យបញ្ហានេះវាយប្រហារលើកោសិកាសក់។
វិធីថែទាំសក់ទារក៖
១. ប្រើសាប៊ូកក់សក់សំរាប់ទារក
២. ជៀសវាងការកក់ញឹកញាប់ (ត្រឹម២ ទៅ៣ដង/សប្ដាហ៍)
៣. ហាមជូតសក់ទារកខ្លាំងៗ គួរជូតអង្អែលថ្នមៗ
៤. ប្រើក្រាស់សិតសក់ដែលមានសរសៃទន់ៗ និងស្ដើង៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង