ការឡើងសម្ពាធឈាមខ្ពស់ជាហានិភ័យធ្ងន់ធ្ងរមួយចំពោះអាយុជីវិតដែលអ្នកគួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។ សម្ពាធឈាមល្អមានកម្រិតចន្លោះពី ៩០/៦០mmHg និង ១២០/៨០mmHg ប៉ុន្តែនៅពេលសម្ពាធឈាមឡើងដល់ ១៨០/១១០mmHg នោះមានន័យថាអ្នកកំពុងទទួលរងនឹងគ្រោះថ្នាក់ជាច្រើន និងគួរទទួលការព្យាបាលបន្ទាន់។
មូលហេតុនៃការឡើងសម្ពាធឈាមខ្ពស់៖
កត្តាជំងឺ៖
១. ជំងឺក្រលៀន
២. ជំងឺទឹកនោមផ្អែម
៣. ការថប់ដង្ហើមក្នុងពេលគេង
៤. បញ្ហាអ័រម៉ូន៖ ក្រពេញទីរ៉ូអ៊ីតមិនដំណើរការ ក្រពេញទីរ៉ូអ៊ីតសកម្មពេក ជំងឺកម្រដែលផលិតអ័រម៉ូនច្រើនពេក (Acromegaly) -ល-។
៥. ជំងឺលុយពីស
កត្តាថ្នាំវេជ្ជសាស្ត្រ៖
១. ថ្នាំពន្យាកំណើត
២. ថ្នាំស្តេរ៉ូអ៊ីត
៣. ថ្នាំប្រឆាំងការរលាកដូចជា អ៊ីប៊ុយប្រូហ្វេន និងណាប្រូសិន
៤. ថ្នាំក្អក និងថ្នាំផ្ដាសាយមួយចំនួន
៥. ឱសថរុក្ខជាតិមួយចំនួនដែលមានជាតិស្រាផ្លែឈើ
៦. ថ្នាំញៀនដូចជា កូកាអ៊ីន និងអំហ្វេតាមីន
៧. ថ្នាំការពារជំងឺបាក់ទឹកចិត្តមួយចំនួន
រោគសញ្ញានៃការឡើងសម្ពាធឈាមខ្ពស់៖
១. ឈឺក្បាល និងព្រិលភ្នែក
២. អស់កម្លាំង
៣. ច្របូកច្របល់ និងច្រឡំច្រើន
៤. វង្វេង
៥. ចុកទ្រូងខ្លាំង
៦. ដង្ហើមខ្លី
៧. ហើម
៨. បែកញើសខ្លាំង
៩. ចង្វាក់បេះដូងមិនស្ថិតស្ថេរ
១០. ក្អួតចង្អោរ
វិធីចម្បងសំរាប់គ្រប់គ្រងការឡើងសម្ពាធឈាមខ្ពស់៖
១. ទទួលទានថ្នាំលើសឈាម
២. ទៅទទួលការព្យាបាលពីវេជ្ជបណ្ឌិតផ្ទាល់៖ ប្រសិនបើអ្នកទទួលទានថ្នាំហើយអាការៈនៅតែមិនអន់ថយ ឬកាន់តែធ្ងន់ធ្ងរ៕
ប្រភព៖ NHS II https://www.nhs.uk/, WebMD II https://www.webmd.com/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង