ប្រភពទឹកបរិភោគមានច្រើនដូចជាបឹង អណ្ដូង ឬទន្លេ ប៉ុន្តែវាអាចមានផ្ទុកមេរោគដែលបង្ករជំងឺដល់អ្នកបរិភោគដែលមិនបានសម្អាតទឹកបានល្អ។ វិធីកម្ចាត់មេរោគមានច្រើនរួមបញ្ចូលទាំងការចម្រោះ ការដាំ និងការប្រើថ្នាំសំលាប់មេរោគដោយប្រើក្លរីន ឬក្លូរ៉ាមីន។ ក្លរីនគឺជាសារធាតុដែលគេប្រើសំរាប់សម្លាប់ប៉ារ៉ាស៊ីត បាក់តេរី និងវីរុស ដើម្បីឲ្យទឹកបរិភោគមានអនាម័យ និងសុវត្ថិភាព និងជៀសវាងពីជំងឺដែលបង្ករដោយមេរោគក្នុងទឹកកខ្វក់។ វិធីប្រើក្លរីនសម្លាប់មេរោគត្រូវបានអនុវត្តដំបូងនៅឆ្នាំ ១៩០៨ ក្នុងរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក។
តើក្លរីនត្រូវបានបង្កើតដោយវិធីណា?
ក្នុងជំហានបង្កើតក្លរីននិមួយៗ គេប្រើបច្ចេកវិទ្យាអេឡិចត្រូលីតដោយប្រើចរន្តអគ្គិសនីផ្ទាល់លើសូលុយស្យុងអំបិល (សូដ្យូម ឬប៉ូតាស្យូមក្លរ៉ួ) ដើម្បីបម្លែងអ៊ីយ៉ុងក្លរ៉ួ ទៅជាសមាធាតុក្លរួ។
តើការទទួលទានទឹកដែលមានជាតិក្លរីនប៉ះពាល់ដល់សុខភាពដែរឬទេ?
វាអាចបង្ករប្រតិកម្មសំរាប់មនុស្សមួយចំនួនដែលងាយនឹងប្រតិកម្មជាមួយជាតិគីមី ឬការប្រែប្រួលក្នុងបរិស្ថានជុំវិញខ្លួន។
តើកម្រិតក្លរីនប៉ុណ្ណាដែលមានសុវត្ថិភាពសំរាប់ទឹកបរិភោគ?
កម្រិតក្លីនខ្ពស់បង្អស់ ៤មីលីក្រាម/លីត្រ ជាកម្រិតដែលមានសុវត្ថិភាពបំផុត និងមិនអាចបង្ករផលប៉ះពាល់ដល់សុខភាពនោះទេ។
តើក្លរីនអាចប៉ះពាល់ក្លិន និងរសជាតិរបស់ទឹកដែរឬទេ?
វាអាចធ្វើឲ្យទឹកមានក្លិន និងរសជាតិខុសប្លែកពីទឹកធម្មតា។
តើក្លរីនមានប្រសិទ្ធភាពប៉ុណ្ណាក្នុងការសម្លាប់មេរោគ?
ក្លរីនអាចសម្លាប់៖
១. សម្លាប់មេរោគ E. coli 0157:H7 បានក្នុងរយៈពេលមិនដល់ ១នាទី
២. សម្លាប់វីរុសរលាកថ្លើមប្រភេទ A បានក្នុងរយៈពេល ១៦នាទី
៣. សម្លាប់ប៉ារ៉ាស៊ីតប្រភេទ Giardia បានក្នុងរយៈពេល ៤៥នាទី
៤. សម្លាប់ប៉ារ៉ាស៊ីតប្រភេទ Cryptosporidium បានក្នុងរយៈពេល ១០ថ្ងៃកន្លះ៕
ប្រភព៖ CDC II https://www.cdc.gov/ & The Chlorine Institute II https://www.chlorineinstitute.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង