ទឹកឃ្មុំជាធាតុផ្សំក្នុងអាហារ និងថ្នាំព្យាបាលពេញនិយមមួយដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងម្ហូបអាហារដើម្បីបន្ថែមរសជាតិផ្អែម ឬលាបដើម្បីព្យាបាលស្នាមរបួស ជួយឲ្យស្បែកស្អាត និងការពារស្នាមជ្រីវជ្រួញផងដែរ។ អត្ថប្រយោជន៍ផ្សេងទៀតរបស់ទឹកឃ្មុំមានដូចជាការសំលាប់មេរោគ ព្យាបាលការលាក -ល- ប៉ុន្តែតើអ្នកដឹងទេថាប្រសិនបើអ្នកយកវាទៅលាបភ្នែក ទឹកឃ្មុំអាចផ្ដល់នូវគុណសម្បត្តិអ្វីខ្លះដល់ភ្នែករបស់អ្នក? ទាំងនេះជាអត្ថប្រយោជន៍មួយចំនួននៃការលាបទឹកឃ្មុំនៅលើភ្នែក៖
១. ព្យាបាលបញ្ហារលាកកែវភ្នែក
២. ប្រឆាំងនឹងការឆ្លងមេរោគ និងព្យាបាលដំបៅក្នុងកែវភ្នែក
៣. ព្យាបាលការហើម ឬរលាកស្បែកនៃតំបន់រោមភ្នែក
៤. ព្យាបាលភ្នែកស្ងួត (ដោយលាយទឹកឃ្មុំជាមួយទឹកបន្តក់ភ្នែក)
៥. កាត់បន្ថយស្នាមជ្រួញនៅបរិវេណក្រោមភ្នែក
៦. ព្យាបាលភ្នែកក្រហម៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង