តើអ្នកធ្លាប់ដឹងអំពី រោគសញ្ញាស្បែកព័ណ៌ខៀវដែរឬទេ? រោគសញ្ញានេះជារោគសញ្ញាដែលកើតឡើងពីកំណើត ឬនៅពេលណាមួយក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលអ្នកអាចកំណត់សម្គាល់បានដោយមានពណ៌ខៀវ ឬស្វាយនៅលើស្បែក។ តំបន់ដែលឡើងខៀវគឺតំបន់ដែលមានស្បែកស្ដើងមានដូចជា បបូរមាត់ ស្លឹកត្រចៀក និងស្បែកក្រោមក្រចក។
មូលហេតុ៖
១. ឈាមមានអុកស៊ីសែនទាប
២. បញ្ហាបេះដូង៖ បណ្ដាលឲ្យកាត់បន្ថយលំហូរឈាមទៅកាន់សួត និងធ្វើឲ្យឈាមដែលខ្វះអុកស៊ីសែនហូរចូលក្នុងខ្លួនបង្ករជាស្បែកពណ៌ខៀវ។
៣. ជំងឺពីកំណើត Methemoglobinemia៖ វាជាអាការៈពុលនីត្រាត បន្ទាប់ពីទារកទទួលទានអាហារ និងទឹកដែលមានជាតិនីត្រាតខ្ពស់។
វិធីការពារ៖
១. ជៀសវាងឱ្យទារកទទួលទានទឹកអណ្ដូងព្រោះវាមានជាតិនីត្រាតខ្ពស់
២. កាត់បន្ថយអាហារដែលមានជាតិនីត្រាតខ្ពស់ដូចជា ខាត់ណា ស្ពៃខ្មៅ និងការ៉ុត
៣. ជៀសវាងការសេពគ្រឿងញៀន សុរា ជក់បារី និងថ្នាំមួយចំនួនអំឡុងពេលមានផ្ទៃពោះ៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង