បច្ចុប្បន្នជាតិស្ករត្រូវបានបញ្ចូលនៅក្នុងអាហារច្រើនប្រភេទរាប់មិនអស់ ដើម្បីផ្គត់ផ្គង់ចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នកដែលចូលចិត្តរសជាតិផ្អែម ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែចូលចិត្តផ្អែមដូចគ្នានោះទេ។ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកឃ្លានចង់ញ៉ាំអាហារផ្អែមៗខ្លាំង ស្ទើរទប់អារម្មណ៍មិនបាន? តើវាបណ្ដាលមកពីចំណង់ចំណូលចិត្ត ឬកត្តាសុខភាពរបស់អ្នក? ខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យអ្នកឃ្លានអាហារផ្អែមៗ៖
១. ទម្លាប់៖ ទម្លាប់របស់អ្នកជាកត្តាមួយដែលធ្វើឲ្យអ្នកញៀនជាតិស្ករដូចគ្រឿងញៀនផងដែរ។ បន្ថែមពីលើនេះទៀត អាហារកែច្នៃដែលមានជាតិស្ករច្រើន អាចនាំឲ្យខួរក្បាលរបស់អ្នកបញ្ចេញដូប៉ាមីនដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ បែបនេះហើយទើបអ្នកងាយនឹងបង្កើតទម្លាប់បរិភោគអាហារផ្អែមៗ។
២. មេស្ករក្នុងអាហារ៖ មេស្ករដែលគេបន្ថែមនៅក្នុងអាហារ ត្រូវបានគេរកឃើញថា វាអាចធ្វើឲ្យចំណង់រសជាតិផ្អែមរបស់អ្នកប្រែប្រួល ដែលធ្វើឲ្យអ្នកចង់ញ៉ាំចំណីផ្អែមៗ។
៣. ស្ត្រេស៖ ការសិក្សាមួយចំនួនបានបង្ហាញថា ស្ត្រេសអាចបង្កើនចំណង់អាហារផ្អែមៗ។
៤. ដំណេក៖ ការសិក្សាមួយក្នុងឆ្នាំ ២០១៣ បានបង្ហាញថាការគេងមិនគ្រប់គ្រាន់ ជាកត្តាមួយដែលធ្វើឲ្យអ្នកឃ្លានអាហារផ្អែម ប្រៃ និងបែបម្សៅ។
៥. ការមករដូវ៖ ប្រជាជន និងអ្នកស្រាវជ្រាវជាច្រើននៅសហរដ្ឋអាមេរិកជឿថា ការមករដូវ និងចំណង់សូកូឡាមានទំនាក់ទំនងគ្នាយ៉ាងគួរឲ្យកត់សម្គាល់៕
ដំណោះស្រាយសំរាប់ការឃ្លានអាហារផ្អែមៗ៖
១. បរិភោគតាមចំណង់ចិត្ត (ដើម្បីឲ្យមានអារម្មណ៍ល្អ)
២. ដើររយៈពេល ១៥នាទី
៣. គេងមួយភ្លែត
៤. បរិភោគអាហារផ្អែមៗដែលមានជាតិស្ករតិចជំនួស៖ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិផ្អែមៗ និងសូកូឡាខ្មៅ
៥. ប្រឹក្សាជាមួយអ្នកផ្ដល់សេវាសុខភាព ឬអ្នកជំនាញផ្នែកអាហារូបត្ថម្ភ (អំពីអាការៈសុខភាព)៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង