លោកអ្នកប្រហែលជាដឹងរួចមកហើយថាការសម្រាលជារឿងលំបាកមួយសំរាប់ម្ដាយព្រោះស្ត្រីជាម្ដាយអាចនឹងជួបបញ្ហាជាច្រើន ប៉ុន្តែតើអ្នកដឹងទេថាក្នុងអំឡុងពេលសម្រាលទារកអាចជួបបញ្ហាអ្វីខ្លះ? តើអ្នកដឹងទេថាទារកអាចរងរបួសអំឡុងពេលសម្រាល? ពេទ្យយើងនឹងណែនាំអំពីរបួសពីកំណើតដែលទារកអាចប្រឈមក្នុងពេលសម្រាល។
និយមន័យរបួសពីកំណើត៖
របួសពីកំណើត គឺជារបួសរាងកាយដែលទារកទទួលរងអំឡុងពេលសម្រាលរបស់ម្ដាយ។
មូលហេតុនៃរបួសពីកំណើត៖
១. ទារកធំ ថ្លោះ៖ ភាពថ្លោះរបស់ទារក បង្កផលពិបាកដល់ការសម្រាលនៅពេលទារកមានទម្ងន់ចាប់ពី ៤គ.ក.ឡើង។
២. ការកើតមិនគ្រប់ខែ៖ ទារកដែលកើតមុន ៣៧សប្ដាហ៍ មានសរីរាង្គទន់ជ្រាយ និងងាយរងរបួស។
៣. បញ្ហាឆ្អឹងត្រគៀករបស់ម្ដាយមិនសមមាត្រនឹងទំហំក្បាលរបស់ទារក (ក្បាលទារកធំជាងឆ្អឹងត្រគៀកម្ដាយ)។
៤. ទីតាំងរបស់ទារកមិនប្រក្រតី (ចេញគូទមកមុន)
៥. រយៈពេលសម្រាលយូរ
៦. ស្ត្រីជាម្ដាយលើសទម្ងន់
របួសពីកំណើតរបស់ទារកដែលកើតមានទូទៅ៖
១. ទារកពិការស្មារ ឬដៃ
២. ទារកមានស្នាមរបួសនៅលើក្បាល ឬមុខ
៣. ទារកមានស្បែកក្បាលទន់ (ដោយសារទារកសម្រាលដោយការបូម)
៤. ទារកមានដក់ឈាមលើក្បាល និងបង្ករជាការពកដែលមានឈាមរវាងស្បែកក្បាល និងលលាដ៍ក្បាល
៥. ទារកពិការនៅលើមុខ
៦. ទារកបាក់ឆ្អឹងដងកាំបិត
៧. ទារកការកកឈាមក្នុងភ្នែក
វិធីការពារ និងជៀសវាងកុំឲ្យទារករងរបួសពីកំណើត៖
១. ម្ដាយត្រូវតាមដាន និងថែទាំសុខភាពផ្ទៃពោះឲ្យបានល្អ
២. ម្ដាយត្រូវតាមដាន និងស្វែងរកបញ្ហាដែលអាចកើតមានលើទារក
៣. ម្ដាយត្រូវព្យាយាមការពារកុំឲ្យទារកកើតមិនគ្រប់ខែ ឬព្យាយាមកាត់បន្ថយហានិភ័យ
៤. ម្ដាយត្រូវពិចារណា និងសម្រេចពីមធ្យោបាយសម្រាលឲ្យបានល្អមុនសម្រាល (ដោយធម្មជាតិ ឬវះកាត់)
៥. អនុវត្តគោលការណ៍ណែនាំរបស់វេជ្ជបណ្ឌិត៕
ប្រភព៖ Stanford Children’s Health II https://www.stanfordchildrens.org/en/default.page, American Pregnancy Association II https://americanpregnancy.org/, MSD Manual Professional Version II https://www.msdmanuals.com/professional & Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង