តើមូលហេតុអ្វីបណ្ដាលឲ្យអ្នកហើមមុខនៅពេលព្រឹក?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-08-26

តើអ្នកធ្លាប់ក្រោកនៅពេលព្រឹក និងមិនពេញចិត្តនឹងមុខរបស់អ្នកដែលមានសភាពហើមៗដែរឬទេ? ជាធម្មតាការហើមមុខជាលទ្ធផលនៃស្ថានភាពជាតិទឹកដែលមានផ្ទុកក្នុងរាងកាយ ហើយស្ថានភាពនេះមានផលបង្ករដោយកត្តាមួយចំនួន។ ដើម្បីដោះស្រាយចម្ងល់ លោកអ្នកគួរស្វែងយល់ពីមូលហេតុនៃបញ្ហាហើមមុខនៅពេលព្រឹកខាងក្រោមនេះ៖

១. ការគេង៖ ការគេងធ្វើឲ្យជាតិទឹកក្នុងរាងកាយហូរទៅតំបន់ផ្ទៃមុខ ដែលធ្វើឲ្យមុខហើម។ ជាពិសេសប្រសិនបើអ្នកគេងផ្កាប់មុខ មុខនឹងហើមកាន់តែខ្លាំង។

២. ការប្រើគ្រឿងសម្អាង

៣. អាហារ៖ អាហារដែលមានសូដ្យូមខ្ពស់អាចបង្ករការហើមមុខដូចជា បឺហ្គ័រ ដំឡូងបំពង និង Pizza សាច់កែច្នៃ ស៊ូស៊ី (ជាមួយទឹកស៊ីអ៊ីវ) និងអាហារប្រភេទដំឡូង -ល-។

៤. គ្រឿងស្រវឹង

៥. ការមករដូវ

៦. អាឡែរស៊ី

៧. ការឆ្លងមេរោគក្នុងច្រមុះ

៨. ជំងឺក្រពេញទីរ៉ូអ៊ីត

វិធីព្យាបាលបញ្ហា៖

១. លាងមុខ ឬស្អំមុខនឹងទឹកត្រជាក់

២. ស្អំមុខជាមួយទឹកតែ ឬកាហ្វេ

៣. ប្រើប្រដាប់លុញមុខ

៤. ធ្វើលំហាត់ប្រាណ

៥. ប្រើផលិតផលសម្អាង

៦. ប្រើថ្នាំវេជ្ជសាស្ត្រសំរាប់កត្តាបង្ករដោយសារជំងឺ (ដោយមានការពិគ្រោះជាមួយវេជ្ជបណ្ឌិត)៕

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង