ជំងឺឆ្កែឆ្កួតគឺជាជំងឺឆ្លងដែលបង្ករដោយសត្វព្រៃ ឬសត្វចិញ្ចឹមមួយចំនួនទៅមនុស្សនៅពេលដែលសត្វទាំងនោះខាំ ហើយចម្លងមេរោគនៅក្នុងទឹកមាត់។ ជាទូទៅភ្នាក់ងារនៃមេរោគគឺសត្វចិញ្ចឹមដូចជា សត្វឆ្មា គោ ឆ្កែ ពពែ និងសេះ និងសត្វព្រៃដូចជា សត្វប្រចៀវ Beaver ឆ្មាព្រៃ កញ្ជ្រោង ស្វា Raccon និងស្កុង -ល-។ ហានិភ័យនៃជំងឺមួយនេះពិតជាខ្ពស់ព្រោះនៅពេលអ្នកជំងឺវិវត្តរោគសញ្ញា អ្នកអាចដឹងថាវាហួសពេលនឹងជួយសង្គ្រោះអ្នកជំងឺទៅហើយ ដែលពួកគាត់អាចប្រឈមនឹងការស្លាប់។
រោគសញ្ញាដំបូង (ដូចផ្ដាសាយពី ២ ទៅ១០ថ្ងៃ)៖
១. ក្ដៅខ្លួន (៣៨អង្សារសេ ឬលើសនេះ)
២. ឈឺក្បាល
៣. ថប់អារម្មណ៍
៤. មិនស្រួលខ្លួន
៥. ឈឺ.ក ក្អក
៦. ក្អួតចង្អោរ
៧. មានអារម្មណ៍មិនស្រួលនៅលើមុខរបួស
រោគសញ្ញាប្រព័ន្ធប្រសាទ៖
១. ច្រឡំច្រើន និងកាច
២. ខ្វិនសាច់ដុំតាមផ្នែកនៃរាងកាយ
៣. ប្រកាច់
៤. ដកដង្ហើមខ្លាំងៗពេក និងពិបាកដកដង្ហើម
៥. ហៀរទឹកមាត់
៦. ខ្លាចទឹក
៧. មមើរ យល់សប្ដិអាក្រក់ ដេកមិនលក់
៨. ប្រដាប់ភេទរឹងមិនឈប់ (បុរស)
៩. ខ្លាចពន្លឺ
រោគសញ្ញាចុងក្រោយ៖
១. សន្លប់
២. ស្លាប់
វិធីការពារ៖
១. យកសត្វចិញ្ចឹមទៅចាក់វ៉ាក់សាំង
២. រក្សាសត្វចិញ្ចឹមឲ្យបានល្អ
៣. ប្រសិនបើជួបសត្វអាណាថា រាយការណ៍ដល់អាជ្ញាធរ
៤. នៅឲ្យឆ្ងាយពីសត្វព្រៃ
៥. សម្អាតផ្ទះពីសត្វប្រជៀវ
៦. ពិចារណាពីការចាក់វ៉ាក់សាំងឆ្កែឆ្កួតនៅពេលធ្វើដំណើរ
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង