វីតាមីន B6 អាចជួយដល់សុខភាពស្ត្រីមានផ្ទៃពោះ និងការពារជំងឺមហារីក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-08-18

វីតាមីន B6 ឬ pyridoxine ជាវីតាមីនម្យ៉ាងដែលរាងកាយរបស់អ្នកត្រូវការសំរាប់ដំណើរការមុខងារជាច្រើន។ ការទទួលទានវីតាមីន B6 គ្រប់គ្រាន់ពិតជាមានសារៈសំខាន់ក្នុងការរក្សាសុខភាពរបស់អ្នកឲ្យបានល្អ និងការពារ ព្យាបាលជំងឺរ៉ាំរ៉ៃ។ លោកអ្នកអាចស្វែងរកវីតាមីន B6 បានក្នុងអាហារមួយចំនួនដូចជា ទឹកដោះគោ ត្រីសាលម៉ុន ត្រីធូណា ស៊ុត ថ្លើមមាន់ សាច់គោ ការ៉ុត ដំឡូងជ្វា និងចេក និងអាហារបំប៉នជាដើមដែលអាចរកបានតាមឱសថស្ថាន។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពមួយចំនួនរបស់វីតាមីន B6៖

១. ជួយឲ្យអ្នកមានអារម្មណ៍ល្អ និងកាត់បន្ថយរោគសញ្ញាបាក់ទឹកចិត្ត

២. បង្កើនសុខភាពខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង

៣. កាត់បន្ថយជំងឺស្លេកស្លាំង ដោយជួយដល់ផលិតកម្មអេម៉ូក្លូប៊ីន

៤. ព្យាបាលរោគសញ្ញាមុនមករដូវ (PMS)

៥. ព្យាបាលការចាញ់ ក្អួតចង្អោរក្នុងពេលមានរដូវ

៦. ការពារអាការៈស្ទះសរសៃឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូង

៧. ជួយការពារជំងឺមហារីក

៨. បង្កើនសុខភាពភ្នែក និងការពារជំងឺភ្នែកជាច្រើន

៩. ព្យាបាលការរលាក ពាក់ព័ន្ធនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង