គេងមិនគ្រប់ឈឺក្បាល តែបើគេងច្រើនពេកក៏ឈឺក្បាលដូចគ្នា? តើមានមូលហេតុអ្វី? តើគួរដោះស្រាយបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-08-11

អាការៈឈឺក្បាលបង្ករការឈឺចាប់ និងភាពមិនស្រណុកក្នុងខ្លួនយ៉ាងខ្លាំង ដែលនាំឲ្យអ្នកពិបាកផ្ដោតអារម្មណ៍ មិនសប្បាយចិត្ត អស់កម្លាំង ឬមិនអាចបំពេញកិច្ចការជាដើម។ នៅពេលអ្នកឈឺក្បាលខ្លាំង អ្នកប្រហែលជាងាកទៅរកថ្នាំបំបាត់ឈឺចុកចាប់ ឬចូលគេងមុនគេ ប៉ុន្តែតើអ្នកឆ្ងល់ទេថាការឈឺក្បាលអាចបណ្ដាលមកពីការគេងច្រើនពេកដែរឬទេ?

ការគេងច្រើនអាចបង្ករអោយមានការឈឺក្បាលតាមរយៈមូលហេតុខាងក្រោម៖

១. វាបង្ករការរំខានដល់សេរ៉េតូនីន៖ សេរ៉េតូនីនជាអ្នកនាំសារមួយពីខួរក្បាលទៅរាងកាយដែលអាចប្រាប់រាងកាយឲ្យសំរាក ឬក្រោកឡើង។ នៅពេលសេរ៉េតូនីនប្រាប់ឲ្យក្រោក រាងកាយរបស់អ្នកលែងសំរាកទៀតហើយ ដែលមានន័យថារាងកាយត្រូវការសារជាតិចិញ្ចឹមក្នុងអាហារ ទឹក ខណៈដែលឈាមក្នុងខួរក្បាលចាប់ផ្ដើមហូរ និងណឺរ៉ូនចាប់ផ្ដើមធ្វើដំណើរ។ ដូចនេះប្រសិនបើអ្នកគេងជ្រុលម៉ោង អ្នកនឹងងើបមកវិញជាមួយនឹងកង្វះសារជាតិចិញ្ចឹម និង​ជាតិទឹកដែលបង្ករឲ្យអ្នកឈឺក្បាល។

២. វាអាបង្ករជំងឺគេងមិនលក់ ឬដាច់ដង្ហើមអំឡុងពេលគេង៖ អាការៈទាំងពីរនេះអាចរំខានដំណើរការគេង REM របស់អ្នក។ បើដំណាក់កាល REM របស់អ្នកមិនគ្រប់គ្រាន់ អ្នកអាចជួបផលប៉ះពាល់ដល់សរសៃប្រសាទ លំហូរឈាមទៅដល់ខួរក្បាល និងបង្ករការឈឺក្បាលប្រកាំងនៅពេលក្រោកឡើងជាដើម។

៣.  ជំងឺថប់អារម្មណ៍៖ ការសិក្សាបានបង្ហាញពី ទំនាក់ទំនងរវាង ការថប់អារម្មណ៍ និងការឈឺក្បាលប្រកាំង។ ការថប់អារម្មណ៍ និងបាក់ទឹកចិត្តជាមូលហេតុចំបងនៃការគេងមិនលក់ ឬគេងច្រើនពេក។ ដូចនេះការថប់អារម្មណ៍ជាមូលហេតុបង្កនៃការគេងជ្រុល ដែលបង្ករការឈឺក្បាលដូចគ្នា។

តើអ្នកអាចដោះស្រាយដោយវិធីណា?

១. ទទួលទានថ្នាំឈឺក្បាល

២. ពុតសរសៃក្បាល និងកញ្ចឹងកដើម្បីបន្ធូរសម្ពាធ

៣. ផឹកទឹកបន្ថែម

៤. ផឹកទឹកខ្ញីក្ដៅៗ

៥. ហិតក្លិនក្រអូបៗ ដូចជាក្លិនផ្កាឡាវែនឌឺ

៦. ហាត់លំហាត់ដង្ហើម

៧. ប្រសិនបើក្រោកមកឈឺ ព្យាយាមសំងំដេក ប៉ុន្តែកុំដេកឲ្យលក់៕

 

ប្រភព៖ Healthline II https://www.healthline.com

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង