ប្រព័ន្ធសុខាភិបាលបានរីកលូតលាស់កាន់តែខ្លាំងក្នុងសង្គមបច្ចុប្បន្ន ដែលមានរួម បញ្ចូលនូវបច្ចេកវិទ្យាច្រើនប្រភេទដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យសុខាភិបាល។ mHealth ឬ mobile health ជាប្រព័ន្ធផ្ដល់សេវាថ្នាំវេជ្ជសាស្ត្រ សេវាសុខភាពសាធារណៈ និងព័ត៌មានសុខភាពដែលដំណើរការលើឧបករណ៍ អេឡិចត្រូនិចដូចជា ទូរស័ព្ទដៃ ថេប្លេត ប្រព័ន្ធជំនួយការឌីជីថល និងឧបករណ៍ឥតខ្សែ ជាដើម។
តើបច្ចេកវិទ្យា mHealth ត្រូវបានគេប្រើក្នុងផ្នែកអ្វីខ្លះ?
១. ការអប់រំ
២. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ
៣. ការតាមដានជំងឺ និងជំងឺរាតត្បាតនានា
៤. ការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ការថែទាំសុខភាព
៥. ការប្រមូលទិន្នន័យសុខាភិបាលពីចម្ងាយ
៦. ការតាមដានសុខភាពពីចម្ងាយ
៧. ទូរគមនាគមន៍ និងការហ្វឹកហាត់បុគ្គលិកមន្ទីរពេទ្យ
៨. Telehealth / Telemedicine
៩. ការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ
ប្រភព៖ Innovatemedtec II https://innovatemedtec.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង