ជំងឺបាក់ទឹកចិត្តជាបញ្ហាមួយដែលជះឥទ្ធិពលធ្ងន់ធ្ងរលើអារម្មណ៍ សកម្មភាព ការគិតរបស់បុគ្គល ហើយជំងឺបាក់ទឹកចិត្តអាចកើតឡើងលើមនុស្សគ្រប់វ័យរួមបញ្ចូលទាំងមនុស្សចាស់ផងដែរ។ ជំងឺនេះអាចបង្ករបញ្ហាសុខភាពជាច្រើនដល់មនុស្សចាស់រួមមានជំងឺបេះដូង និងអាការៈធ្ងន់ធ្ងរ ឬឈានដល់ការស្លាប់ដោយសារជំងឺផ្សេងៗទៀតដែលអ្នកជំងឺមានស្រាប់ ប្រសិនបើអ្នកជំងឺមិនបានព្យាបាលត្រឹមត្រូវ។ ដូចនេះ ពេទ្យយើង សូមណែនាំនូវរោគសញ្ញា វិធីព្យាបាល និងវិធីការពារជំងឺបាក់ទឹកចិត្តដើម្បីជួយដល់មនុស្សចាស់ដែលជាមនុស្សជាទីស្រលាញ់សំរាប់អ្នក៖
ការបាក់ទឹកចិត្តលើមនុស្សចាស់មានរោគសញ្ញាដូចខាងក្រោម៖
១. អស់កម្លាំង
២. គេងមិនលក់
៣. មានអារម្មណ៍តានតឹង
៤. ច្រឡំច្រើន
៥. ពិបាកផ្ដោតអារម្មណ៍
៦. អស់ភាពរីករាយនឹងសកម្មភាពដែលធ្លាប់ចូលចិត្ត (រួមទាំងចំណង់ផ្លូវភេទ)
៧. ធ្វើសកម្មភាពយឺតជាងមុន
៨. ប្រែប្រួលទម្ងន់ និងចំណង់អាហារ
៩. តែងតែអស់សង្ឃឹម មិនឃើញតម្លៃខន្លួនឯង និងបន្ទោសខ្លួនឯង
១០. តែងតែអត់ធន់នឹងការឈឺចាប់នានា
១១. គិតខ្លីពីអាយុជីវិត
វិធីព្យាបាលជំងឺបាក់ទឹកចិត្តលើមនុស្សចាស់៖
១. ទទួលទានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត
២. ទទួលការពិគ្រោះជាមួយពេទ្យជំនាញ ឬវិធីព្យាបាលបែបចិត្តសាស្ត្រ
៣. ទទួលវិធីព្យាបាលដោយប្រើអគ្គិសនីរំញោចខួរក្បាល (Electroconvulsive Therapy)
៤. ទទួវិធីព្យាបាលដោយប្រើដែនម៉ាញ៉េទិចរំញោចខួរក្បាល (Transcranial Magnetic Stimulation – TMS)។
វិធីការពារជំងឺបាក់ទឹកចិត្ត៖
១. ធ្វើសកម្មភាពឲ្យបានច្រើន
២. ទទួលទានអាហារល្អ និងមានតុល្យភាព (មានសូដ្យូមទាប)
៣. គេងឲ្យបាន ៧ ទៅ ៩ម៉ោង
៤. រក្សាទំនាក់ទំនងនឹងមិត្តភក្ដិ និងគ្រួសារឲ្យបានល្អ
៥. ចូលរួមធ្វើសកម្មភាពដែលខ្លួនចូលចិត្ត
៦. ប្រាប់មិត្តភក្ដិ ក្រុមគ្រួសារ និងគ្រូពេទ្យឲ្យបានដឹងនៅពេលអ្នកកំពុងមានរោគសញ្ញាបាក់ទឹកចិត្ត៕
ប្រភព៖ WebMD II https://www.webmd.com/ & NIH II https://www.nia.nih.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង