ជំងឺហឺតគឺជាជំងឺម្យ៉ាងដែលបង្ករបញ្ហាផ្លូវដង្ហើមធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម ហើយពេលខ្លះវាយលុកខ្លាំងដល់ដង្ហើមភ្លាមៗ ដែលអាចប៉ះពាល់ដល់អាយុជីវិត។ វាមានរោគសញ្ញាដូចជា៖
១. ដង្ហើមខ្លី
២. តឹងទ្រូង ឬឈឺទ្រូង
៣. ដង្ហក់ ឬក្អក (អាចធ្ងន់ធ្ងរខ្លាំងនៅពេលឆ្លងមេរោគផ្ដាសាយ)
៤. មានបញ្ហាក្នុងការគេង ដោយសារដង្ហើមខ្លី ក្អក ឬដង្ហក់
ជំងឺហឺតជាជំងឺដែលមិនអាចព្យាបាលជាដាច់នោះទេ ហើយអ្នកជំងឺអាចប្រឈមនឹងហានិភ័យកាន់តែធ្ងន់ប្រសិនបើផ្ទុករោគសញ្ញាកូវីដ-១៩ ព្រោះកូវីដ-១៩ គំរាមកំហែងអាយុជីវិតអ្នកជំងឺខ្លាំងតាមប្រព័ន្ធផ្លូវដង្ហើម។ អ្នកជំងឺហឺតដែលកើតកូវីដ-១៩ នឹងជួបបញ្ហាធ្ងន់ធ្ងរឈានដល់ការសំរាកមន្ទីរពេទ្យ ត្រូវការសេវាមើលថែឌិតដល់ ប្រើបំពង់ខ្យល់ និងអាចជាហានិភ័យដល់បាត់បង់ជីវិតច្រើនជាងអ្នកជំងឺធម្មតា។ ដូចនេះក្នុងទប់ស្កាត់ហានិភ័យធ្ងន់ធ្ងរ ឬដើម្បីជៀសពីការឆ្លងកូវីដ-១៩ អ្នកជំងឺហឺតគួរដឹង និងអនុវត្តវិធីខាងក្រោមនៅពេលឆ្លងកូវីដ ១៩៖
១. ទទួលទានថ្នាំសំរាប់ជំងឺហឺតតាមការណែនាំ
២. ឈប់ជក់បារី
៣. ពាក់ម៉ាស
៤. ចាក់វ៉ាក់សាំងកូវីដ ១៩
៥. ធ្វើតេស្តកូវីដ-១៩ ឲ្យបានទៀងទាត់ មុនពេលមានរោគសញ្ញា
៦. នៅពេលមានរោគសញ្ញា អ្នកជំងឺគួរផ្ដាច់ខ្លួន
៧. រក្សាគម្លាត និងអនាម័យជានិច្ច
ប្រភព៖ CDC II https://www.cdc.gov/ & Asthma UK II https://www.asthma.org.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង