ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាជំងឺមួយប្រភេទដែលមានហានិភ័យខ្លាំងដល់ជីវិតមនុស្សទូទាំងពិភពលោក បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាជំងឺដែលបានឆក់យកជីវិតច្រើនជាងគេពោលគឺស្ថិតនៅក្នុងលំដាប់លេខរៀងទី ៣ ទូទាំងសកលលោក ហើយជំងឺនេះត្រូវបានគេហៅថា ជំងឺសួត ឬ ជំងឺរលាកទងសួតរ៉ាំរ៉ៃ (ជំងឺពីរប្រភេទខុសគ្នា)។ ក្នុងពេលតែមួយផងដែរនោះជំងឺរាតត្បាតកូវីដ-១៩ ជាជំងឺដែលវាយប្រហារខ្លាំងលើសួតរបស់អ្នកជំងឺ ដែលអាចឈានចូលដល់ផលប៉ះពាល់រយៈពេលវែងផងដែរ។ ដូចនេះជំងឺកូវីដ-១៩ អាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់អ្នកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ដោយហេតុនេះហើយទើបអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យជំងឺទាំង ២ កើតឡើងក្នុងពេលតែមួយ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៖
រោគសញ្ញា៖
១. ថប់ដង្ហើមខ្លាំង ជាពិសេសពេលធ្វើចលនា
២. ក្អកមានស្លេស្ម
៣. ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់
៤. ពិបាកដកដង្ហើមជាប្រចាំ
មូលហេតុ៖
១. រលាក ខូច ឬសួតូច
២. ការជក់បារី ការស្រូបផ្សែងបារី ការស្រូបធូលី ឬខ្យល់ពុល
៣. ជំងឺហឺតពីកុមារភាព
៤. ការវិវត្តស្បូនមិនបានល្អ កើតមិនគ្រប់ខែ ឬឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់កាលពីកុមារភាព
៥. បញ្ហាសែនកម្រ
វិធីព្យាបាល៖
១. បញ្ឈប់ការជក់បារី
២. ប្រើបំពង់ហឺត ឬថ្នាំវេជ្ជសាស្ត្រសំរាប់ព្យាបាលប្រព័ន្ធដង្ហើម
៣. ធ្វើលំហាត់ប្រាណ ឬទទួលការមើលថែសួត
៤. ទទួលវ៉ាក់សាំងការពារជំងឺរលាកសួត ផ្ដាសាយធំ និងមេរោគកូរ៉ូណា
៥. ទទួលការវះកាត់ ឬការប្ដូរសួត
វិធីការពារ៖
ដោយសារជំងឺមានទំនាក់ទំនងខ្លាំងនឹងការជក់បារី អ្នកត្រូវចៀសវាងបារី ឬថ្នាំជក់ច្រើនប្រភេទ។
ជំងឺនេះអាចជាបញ្ហាដែលគួរឲ្យបារម្ភខ្លាំងមួយសំរាប់អ្នកជំងឺ ព្រោះថាប្រសិនបើអ្នកមានជំងឺនេះ អ្នកគួរមើលថែខ្លួនឲ្យបានល្អ និងជាពិសេសគួរចៀសវាងកុំឲ្យកើតមានជំងឺកូវីដ ១៩ ដែលធ្វើឲ្យអាការៈ និងមានហានិភ័យជីវិតកាន់តែធ្ងន់ធ្ងរ។
ប្រភព៖ NHS II https://www.nhs.uk/, WHO II https://www.who.int/ & CDC II https://www.cdc.gov
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង