តើផ្លែឈើណាខ្លះដែលមានជាតិស្ករច្រើនបំផុត?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-07-12

 

            ផ្លែឈើមានសារជាតិបំប៉នជាច្រើនប្រភេទដែលមានសារៈសំខាន់ខ្លាំងដល់សុខភាព និងការលូតលាស់របស់មនុស្ស ប៉ុន្តែនៅក្នុងផ្លែឈើមួយចំនួនមានផ្ទុកកម្រិតជាតិស្ករខ្ពស់ខុសពីប្រភេទផ្លែឈើដទៃ។ ការទទួលទានជាតិស្ករច្រើននាំឲ្យមានផលប៉ះពាល់ដល់សុខភាពមួយចំនួនដូចជា ការឡើងទម្ងន់ ជំងឺបេះដូង ការឡើងមុន ជំងឺទឹកនោមផ្អែម ជំងឺមហារីក -ល-។ ដូចនេះអ្នកជំងឺដែលចង់ជៀសវាងជាតិស្ករតែចូលចិត្តញ៉ាំជាតិស្ករច្រើនគួរដឹងពីផ្លែមួយចំនួនដែលមានជាតិស្ករខ្ពស់ ងាយស្រួលឲ្យលោកអ្នកមានការប្រុងប្រយ័ត្ន ឬជៀសវាង៖

១. ផ្លែស្វាយ៖ ផ្ទុកជាតិស្ករ ៤៥ក្រាមក្នុងមួយផ្លែ

២. ផ្លែទំពាំងបាយជូរ៖ ផ្ទុកជាតិស្ករ ២៣ក្រាមក្នុងមួយកូនចាន

៣. ផ្លែឈឺរី៖ ផ្ទុកជាតិស្ករ ១៨ក្រាមក្នុងមួយកូនចាន

៤. ផ្លែភៀរ (Pear)៖ ផ្ទុកជាតិស្ករ ១៧ក្រាមក្នុងមួយផ្លែ

៥. ផ្លែឪឡឹក៖ ផ្ទុកជាតិស្ករ ១៧ក្រាមក្នុងមួយផ្លែ

៦. ផ្លែល្វា៖ ផ្ទុកជាតិស្ករ ១៦ក្រាមក្នុង ២ផ្លែ

៧. ផ្លែចេក៖ ផ្ទុកជាតិស្ករ ១៤ក្រាមក្នុងមួយផ្លែ

៨. ផ្លែល្ហុង៖ មានផ្ទុកជាតិស្ករ ១២ក្រាមក្នុងមួយផ្លែតូច

៩. ផ្លែត្របែក៖ ផ្ទុកជាតិស្ករ ៥ក្រាមក្នុងមួយផ្លែ

១០.​ ផ្លែត្រសក់ស្រូវ៖ ផ្ទុកជាតិស្ករ ៥ក្រាមក្នុងមួយចំណិត

១១. ផ្លែស្ត្របឺរី៖ ផ្ទុកជាតិស្ករ ៧ក្រាមក្នុងមួយកូនចាន

 

ប្រភព៖ Nourish by WebMD II https://www.webmd.com/diet/default.htm, Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង