អាហារដែលអ្នកញ៉ាំហើយពុលមិនដឹងខ្លួន

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-07-10

អាហារមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់សុខភាព និងការលូតលាស់របស់រាងកាយ និងផ្នែកផ្សេងៗរបស់មនុស្សព្រោះថា ក្រៅពីរសជាតិឆ្ងាញ់ អាហារមានផ្ទុកនូវសារជាតិបំប៉នជាច្រើនដែលសរីរាង្គមនុស្ស សត្វត្រូវការជាប្រចាំ។ ប៉ុន្តែអាហារមួយចំនួនដែលមានសារធាតុដូចជា បាក់តេរីមិនល្អ ប៉ារ៉ាស៊ីត វីរុស និងជាតិពុលផ្សេងៗដែលអាចបង្ករគ្រោះថ្នាក់ច្រើនប្រភេទដល់សុខភាព។ ពេទ្យយើងសូមណែនាំអាហារមួយចំនួនដែលងាយនឹងបង្ករឲ្យអ្នកពុលអាហារញឹកញាប់បំផុត៖

១. សាច់បក្សី៖ សាច់បក្សី (មាន់ ទា ទួគី) ឆៅអាចបង្ករអាការៈពុលអាហារដោយសារអាហារទាំងនេះផ្ទុកនូវបាក់តេរី ២ ប្រភេទ Campylobacter និង Salmonella។ ការចម្អិនបានល្អអាចសម្លាប់បាក់តេរីទាំងនេះ។

២. បន្លែ និងប្រភេទបន្លែស្លឹកបៃតង៖ ពពួកបន្លែទាំងនេះជាប្រភពបង្ករជាតិពុលមួយដែលអ្នកប្រហែលជាមិនបានយកចិត្តទុកដាក់់ដូចជាសាឡាត់ ស្ពៃខ្មៅ ស្ពៃក្ដោប និងប៉េងប៉ោះ ជាអាហារដែលបង្ករករណីពុលអាហារញឹកញាប់បំផុត។ ជាទូទៅបន្លែមានផ្ទុកនូវបាក់តេរីគ្រោះថ្នាក់ដូចជា E. coli Salmonella និង Listeria ដែលនាំមកពីដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់។

៣. ត្រី និងសំបកខ្យង៖ ត្រីមានផ្ទុកអ៊ីស្តាមីន និង ciguatoxin (ជាតិពុលតាមរយៈបាក់តេរីក្នុងសាច់ត្រី) ដែលបង្ករជាអាការៈ ក្អួតចង្អោរ ពិបាកដកដង្ហើម និងហើមមុខ ឬអណ្ដាត។ សំបកខ្យងដូចជា លាសសមុទ្រ គ្រុំ និងអយស្ទ័រ -ល- មានផ្ទុកសារជាតិពុលខ្ពស់ដោយសារតែវាស៊ីសារាយជាអាហារ។ សំបកខ្យងចិញ្ចឹមអាចមានសុវត្ថិភាពជាង ក្នុងការបរិភោគប៉ុន្តែការចិញ្ចឹមដោយគ្មានអនាម័យដូចជា ការលាយឡំនឹងទឹកលូ ទឹកភ្លៀង អាងទឹកស្អុយ ក៏អាចបង្ករគ្រោះថ្នាក់ដូចគ្នា។

៤. អង្ករ៖ អង្ករស្រស់មានផ្ទុក Bacillus cereus ដែលមានជាតិពុលបង្ករការពុល។ បាក់តេរីទាំងនេះអាចកើនឡើងក្នុងសីតុណ្ហភាពក្ដៅហើយសើម។

៥. សាច់៖ សាច់ភ្លៅ Bacon Salami និង Hot dog អាចផ្ទុកនូវបាក់តេរី Listeria និង Staphylococcus aureus ដែលអាចបង្ករជាការពុល។ ការសិក្សាបានបង្ហាញថាមានមនុស្ស ៨៣% បានស្លាប់ដោយសារសាច់ប្រភេទទាំងនេះ និង១៧%បានស្លាប់ដោយសារសាច់វេចខ្ចប់ប្រភេទនេះ។

៦. អាហារទឹកដោះគោដែលមិនបានកម្ចាត់មេរោគ

៧. ផ្លែឈើ៖ រ៉ាស់បឺរី ប្លែកបឺរី ស្ត្របឺរី និងប្ល៊ូបឺរី ត្រសក់ស្រូវ និងឪឡឹក -ល- ជាប្រភពនៃមេរោគជាច្រើន និងអាចបង្ករជាការពុលអាហារផងដែរ។

៨. អាហារប្រភេទពន្លក៖ សន្តែកបណ្ដុះ ផ្កាឈូករ័ត្ន ឬសណ្ដែកផ្សេងៗមួយចំនួន មានវត្តមានបាក់តេរី Salmonella E. coli និង Listeria។ ចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០១០ ក្នុងសហរដ្ឋអាមេរិក មានករណីពុលអាហារប្រភេទពន្លក ៣៣ករណី ដែលប៉ពាល់ដល់សុខភាពមនុស្សចំនួន ១៣៣០នាក់។

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង