តើអ្នកធ្លាប់ងើបពីគេងមកមានអារម្មណ៍ថា អស់ទំនុកចិត្តលើខ្លួនឯង ឬមើលងាយខ្លួនឯងដែរឬទេ? តើវាមានទំនាក់ទំនងនឹងចំនួនម៉ោងគេងដែរឬទេ?
ការសិក្សាលើមនុស្សមួយភាគធំបានបង្ហាញថាគុណភាពគេងមិនល្អអាចធ្វើឲ្យអ្នកបាត់បង់ភាពវិជ្ជមាន និងជំនឿទុកចិត្តលើខ្លួនឯង។ អ្នកដែលគេងបានតិចជាង ៦ម៉ោងមានសុទិដ្ឋិយមទាប និងជឿជាក់លើខ្លួនឯងតិចជាងអ្នកគេងបាន៧ ទៅ៨ម៉ោង។ គួរដឹងថាការគេងមិនគ្រប់គ្រាន់ជាហេតុនៃការឆាប់ខឹង ខកបំណង និងមានទុក្ខសោកដែលធ្វើឲ្យអ្នកគ្មានទំនុកចិត្តក្នុងខ្លួន ឬអាចកើតជំងឺបាក់ទឹកចិត្ត។
វិធីដោះស្រាយបញ្ហាការគេងរបស់អ្នក និងធ្វើឲ្យខ្លួនមានទំនុកចិត្តខ្ពស់៖
១. ផ្ដល់ពេលសំរាកដល់ខួរក្បាល៖ កាត់បន្ថយស្ត្រេស ឬសម្ពាធតាមរយៈការសំរាកខួរក្បាល ៥ ទៅ ១០នាទី នៅពេលអ្នកប្រើខួរក្បាលខ្លាំងពេក ឬរយៈពេលយូរ។ ធ្វើបែបនេះឲ្យបានច្រើនដងរៀងរាល់ថ្ងៃដើម្បីផ្ដល់ថាមពលថ្មីដល់ខួរក្បាល។
២. ធ្វើសមាធិ
៣. កាត់បន្ថយជាតិកាហ្វេអ៊ីន
៤. សម្រួលឥរិយាបថមួយម៉ោងមុនគេង៖ អ្នកអាចធ្វើសមាធិ អានសៀវភៅដែលមិនស្មុគស្មាញ ងូតទឹក ឬចៀសវាងឧបករណ៍អេឡិចត្រូនិចមុនគេងមួយម៉ោងទើបខួរក្បាលស្ងប់ល្អ។
៥. ចៀសវាងការមើលទូរទស្សន៍ ទូរស័ព្ទ អ៊ីមែល ឬប្រព័ន្ធសង្គមនានា
៦. បើអ្នកមានកង្វល់ពីអ្វីមួយខ្លាំង អ្នកគួរកត់ទុក្ខកង្វល់នោះទុកលើក្រដាស៖ បែបនេះអ្នកនឹងមានអារម្មណ៍ធូរស្រាលជាងមុនខ្លះព្រោះអ្នកបានកំណត់គោលដៅ និងរៀបចំគម្រោងសំរាប់ថ្ងៃស្អែករួចហើយ។
៧. រក្សាបរិយាកាសក្នុងបន្ទប់ឲ្យបានល្អ៖ ធ្វើឲ្យបន្ទប់ក្លាយជាកន្លែងដែលមានសីតុណ្ហភាពល្មម កក់ក្ដៅ ងងឹត និងស្ងាត់ទើបអ្នកអាចគេងបានងាយស្រួល។
ប្រភព៖ Inner West Orthodontics II https://www.innerwestorthodontics.com.au, Science Daily II https://www.sciencedaily.com, Healthy Place II https://www.healthyplace.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង