ជីវិតប្រចាំថ្ងៃមានភាពមមាញឹកខ្លាំងមែនទេ? ធ្វើការច្រើន អស់កម្លាំង និងងងុយគេងមែនទេ? នៅពេលអ្នកងងុយគេង អ្នកមានវិធីសាស្ត្រអ្វីដើម្បីឲ្យបាត់ងងុយគេង? នៅពេលដែលជួបបញ្ហា ទាំងនេះ លោកអ្នកប្រហែលជាជ្រើសរើសយកភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈដែលមានជាតិ កាហ្វេអ៊ីនដោយសារវាមានភាពងាយស្រួល រហ័ស និងមានរសជាតិឆ្ងាញ់។ ប៉ុន្តែអ្នកប្រាកដជាដឹង ថាភេសជ្ជៈទាំងនេះមានគុណវិបត្តិជាច្រើនសំរាប់សុខភាព។ ជាកាពិតណាស់ ជាតិកាហ្វេអ៊ីនអាច ធ្វើអោយប៉ះពាល់ដល់ការគេងរបស់អ្នកហើយវាថែមទាំងប៉ះពាល់ដល់សុខភាពនាពេលខាងមុខ ទៀតផង។
ដូចនេះអ្នកគួរអនុវត្តវិធីសាស្ត្រកាត់បន្ថយការងងុយគេងតាមបែបធម្មជាតិទាំងនេះ៖
១. ងើបឡើង និងធ្វើចលនា
២. គេងពេលថ្ងៃពីចន្លោះ៥ ទៅ២៥នាទី (ក្នុងគម្លាត ៦ ទៅ ៧ម៉ោង ពីម៉ោងគេងយប់)
៣. សម្រាកភ្នែករបស់អ្នកដើម្បីកាត់បន្ថយការឈឺភ្នែក អស់កម្លាំង ឬងងុយ
៤. បង្កើនថាមពលដោយបរិភោគអាហារសម្រន់ដែលល្អសំរាប់សុខភាព (មានជាតិស្ករទាប)
៥. សន្ទនាជាមួយអ្នកដទៃ
៦. បើកភ្លើងឲ្យបានភ្លឺ ឬនៅកន្លែងមានពន្លឺ
៧. ដកដង្ហើមឲ្យវែងៗ
៨. ប្រសិនបើអ្នកកំពុងបើកបរ គួរឈប់យានយន្តដើម្បីសំរាក
៩. ផឹកទឹកឲ្យបានច្រើន
១០. ចេញក្រៅទទួលកម្ដៅថ្ងៃខ្លះ (៣០នាទី ក្នុង១ថ្ងៃ)
១១. ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីថាមពលរាងកាយ
ប្រភព៖ WebMD II https://www.webmd.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង