តើអ្នកចាប់អារម្មណ៍ទេថានៅពេលស្ត្រីមានផ្ទៃពោះ ធ្មេញរបស់គាត់នឹងចាប់ផ្ដើមប្រែពីពណ៌ស ទៅជាពណ៌លឿង ឬក្រមៅខុសធម្មតា។ កុំបារម្ភអីព្រោះវាជាបញ្ហាទូទៅ និងធម្មតាដែលបង្កឡើងដោយមូលហេតុដូចខាងក្រោម៖
១. ការទទួលទានថ្នាំវីតាមីន ជាតិរ៉ែ ជាតិដែកបំប៉ន
២. ការប្រើទឹកខ្ពុលមាត់
៣. ការលេបថ្នាំ (tetracycline) ការពារមេរោគឆ្លង
វិធីព្យាបាលបញ្ហាធ្មេញលឿងក្នុងពេលមានផ្ទៃពោះងាយៗមាន៖
១. ចៀសវាងអាហារ ឬភេសជ្ជៈដែលងាយជាប់ធ្មេញ (ផ្លែឈើពណ៌ក្រមៅៗ កាហ្វេ និងតែ)
២. ផ្អាកការជក់បារី
៣. ដុសសម្អាតធ្មេញបន្ទាប់ពីញ៉ាំអាហារ
៤. បរិភោគផ្លែប៉ោម ប៉ែរ (Pears) និងការ៉ុត
៥. ទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ
៦. ពិគ្រោះជាមួយទន្តពេទ្យ ដើម្បីធ្វើការខាត់ ឬព្យាបាលធ្មេញ
ប្រភព៖ Onlymyhealth II https://www.onlymyhealth.com, Jim Erpenbeach DDS II https://knoxvilledentist.net
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង