ស្នាមសង្វារ គឺជាស្នាមលើដងខ្លួនកើតមានបន្ទាប់ពីស្បែករបស់អ្នកប្រែរូបរាង ដោយសារការលូតលាស់ ពេញវ័យ ឡើងទម្ងន់ និងមានផ្ទៃពោះជាដើម។ ជាទូទៅយើងដឹងថាស្នាមសង្វារតែងកើតឡើងលើស្ត្រី មានផ្ទៃពោះ និងស្ត្រីដែលសំរាលកូនរួច ដែលមួយភាគធំនៃស្ត្រីទាំងនេះមិនពេញចិត្តនឹងស្លាកស្នាម នេះឡើយ។ ស្នាមសង្វារអាចធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលើស្បែក ឬសម្រស់របស់ខ្លួន ដូចនេះ ពេទ្យយើងនឹងណែនាំដំណោះស្រាយដល់លោកអ្នកតាមរយៈវិធីព្យាបាលស្នាមសង្វារមួយចំនួន៖
តាមបែបវេជ្ជសាស្ត្រ អ្នកអាចលុបបំបាត់ស្នាមសង្វារបានតាមវិធី ប្រើឡាស៊ែរ ការប្រើម្ជុលចាក់ ការប្រើ ម៉ាស៊ីនជម្រុសស្បែកដែលមានស្នាម។
វិធីធម្មជាតិ៖
១. ការម៉ាស្សាជាមួយផលិតផលប្រេង ឬប្រេងដូង
២. លាបគ្រីមព្យាបាលស្នាមសង្វារ
៣. ញ៉ាំទឹកឲ្យបានច្រើន
៤. ផ្ដល់សំណើមដល់ស្បែក
៥. ធ្វើលំហាត់ប្រាណ
៦. ប្រើឱសថដែលមាននៅផ្ទះ៖ ផ្នែកពណ៌សរបស់ស៊ុត ប្រទាលកន្ទុយក្រពើ ស្ក្រាប់ទឹកឃ្មុំ ស្ក្រាប់ស្ករ និងទឹកក្រូចឆ្មា
៧. ស្អំទឹកកក
៨. បកស្បែកក្នុង ១ សប្ដាហ៍ម្ដង
៩. បរិភោគឲ្យបានល្អ
១០. រក្សាអារម្មណ៍ស្ងប់
១១. ព្យាយាមអនុវត្តដោយសន្សឹមៗមិនបង្ខំ
ប្រភព៖ Mustela II https://www.mustelausa.com, Healthline II https://www.healthline.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង