ការមានផ្ទៃពោះគឺជារឿងមួយដែលល្អបំផុតសំរាប់គ្រួសារមួយចំនួន ទន្ទឹមនេះការមានផ្ទៃពោះក៏អាចក្លាយជាបញ្ហាធំផងដែរ ចំពោះស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ និងសំរាល។ ពីមួយឆ្នាំទៅមួយឆ្នាំស្ត្រីដែលបានស្លាប់អំឡុងពេលសំរាលកូននៅតែជាបញ្ហាប្រឈម សំរាប់មនុស្សទូទាំងសាកលលោក។ ដូច្នេះការរស់នៅ របបម្ហូបអាហារ និងសកម្មភាពប្រចាំថ្ងៃត្រូវបានផ្លាស់ប្ដូរដោយមានការប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពរបស់ម្ដាយ និងកូនអំពីគ្រោះថ្នាក់ផ្សេងៗក្នុងពេលសំរាល។ ដើម្បីចៀសវាងគ្រោះថ្នាក់អំឡុងពេលសំរាលកូនស្ត្រីមានផ្ទៃពោះគួរអនុវត្តវិធីទាំងនេះ៖
១. ពិគ្រោះជាមួយវេជ្ជបណ្ឌិត និងពិនិត្យសុខភាពរបស់អ្នក មុនសំរេចចិត្តថាអ្នកគួរយកកូន
២. ទទួលទានរបបអាហារដែលមានអត្ថប្រយោជន៍ ដល់សុខភាពរួមមាន ផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ និងជាតិសរសៃ
៣. ទទួលទានប្រូតេអ៊ីនជំនួយទារកជារៀងរាល់ថ្ងៃ
៤. ជៀសវាងសាច់ឆៅ ស៊ុតឆៅ និងទឹកដោះគោស្រស់
៥. ធ្វើការណាត់ជួបនឹងគ្រូពេទ្យជាប្រចាំដើម្បីពីនិត្យសុខភាព
៦. ផ្អាកបារី ឬចៀសវាងផ្សែងបារី
៧. ជៀសវាងជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងគ្រឿងញៀន
៨. ពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់អំពីថ្នាំផ្សេងៗដែលអ្នកតែងទទួលទាន (ប្រសិនបើថ្នាំទាំងនោះអាចប៉ះពាល់ដល់សុខភាព អ្នកគួរឈប់ទទួលទាន)
៩. កាត់បន្ថយស្ត្រេស
១០. ជៀសវាងថ្នាំលាប ព្រោះក្លិននៃជាតិគីមីអាចបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះពុល
១១. ចៀសវាងការងូតទឹកក្ដៅ ឬសូណាក្នុងកម្ដៅ ៤០ អង្សារសេ
១២. កាត់បន្ថយការប៉ះពាល់រោមឆ្មា
១៣. ជៀសវាងការអង្គុយ ឬឈររយៈពេលយូរ
ប្រភព៖ Healthline II https://www.healthline.com,
Medical News Today II https://www.medicalnewstoday.com/articles/307462
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង