រោគសញ្ញា និងមូលហេតុនៃការអត់កូនរបស់បុរស

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-06-02

ជាធម្មតាគូស្នេហ៍ ឬប្ដីប្រពន្ធតែងរំពឹងថាខ្លួននឹងមានកូននៅពេលរៀបការរួច ឬនៅពេលដែលចង់បានកូន។ ប្រសិនបើអ្នកព្យាយាមលើសពី ១២ខែ ឬរួមភេទយ៉ាងតិច ២ដងក្នុង១សប្ដាហ៍ហើយលោកអ្នកនៅមិនអាចមានកូនទៀតនោះ លោកអ្នកគួរយល់ថាអ្នកមានបញ្ហាហើយ។ ២០% នៃដែគូដែលគ្មានកូនទាំងអស់បណ្ដាលមកពីបុរស ខណៈដែល៣០% បណ្ដាលមកពីដៃគូទាំងពីរ។ ដូចនេះមិនមែនគូស្នេហ៍គ្រប់គូសុទ្ធតែអាចមានកូនបាននោះទេ ព្រោះឃើញថាបញ្ហាអត់កូនជាបញ្ហាដែលកើតឡើងច្រើននាពេលបច្ចុប្បន្នដែលបណ្ដាលមកពីមូលហេតុមួយចំនួន ពាក់ព័ន្ធនឹងភាពអសមត្ថភាពរបស់បុរសក្នុងការយកកូន។

រោគសញ្ញាដែលនាំឲ្យបុរសមិនអាចមានកូន៖

១. បញ្ហានៃការរួមភេទ៖ ពិបាកបញ្ចេញទឹកមេជីវិត ឬទឹកមេជីវិតបុរសតិច និងការធ្លាក់ចុះនូវចំណង់នៃការរួមភេទ។

២. មានការឈឺចាប់ ហើម ឬដុំពកនៅបរិវេណប្រដាប់ភេទ

៣. មានបញ្ហាឆ្លងតាមផ្លូវដង្ហើម

៤. អសមត្ថភាពក្នុងការហិតក្លិន

៥. ការលូតលាស់សុដនមិនប្រក្រតី

៦. រោមមុខ ឬរោមខ្លួនតិច និងរោគសញ្ញាក្រូម៉ូសូម និងអ័រម៉ូនមិនប្រក្រតី

៧. មានកម្រិតទឹកកាមទាបជាងធម្មតា

មូលហេតុដែលនាំឲ្យបុរសមិនអាចមានកូន៖

១. បញ្ហានៃដំណើរការទឹកកាមរបស់មនុស្សប្រុស៖ នេះទាក់ទងនឹងការកកើតសរីរាង្គបន្តពូជរបស់បុរស តួនាទីនៃប្រដាប់ភេទ សមត្ថភាពផលិតទឹកកាម ការបញ្ចេញទឹកកាមពីប្រដាប់ភេទ ចំនួនទឹកកាម និងសមត្ថភាពនៃការបញ្ជូនទឹកកាមទៅក្នុងមេជីវិតរបស់មនុស្សស្រី។

២. បញ្ហាវេជ្ជសាស្ត្រ៖​ បញ្ហាទាំងនេះមាន បញ្ហាលំហូរឈាមមិនប្រក្រតីក្នុងពងស្វាស (Varicocele) ការឆ្លងមេរោគតាមប្រដាប់ភេទ បញ្ហាបញ្ចេញទឹកកាម អង់ទីក័រប្រឆាំងទឹកកាម ដុំសាច់នៅតំបន់ប្រដាប់ភេទ អតុល្យភាពអ័រម៉ូន កំហូចបំពង់បញ្ចេញទឹក​កាម​ កំហូចក្រូម៉ូសូម បញ្ហាក្នុងការរួមភេទ ជំងឺ Celiac ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន និងការវះកាត់មួយចំនួន។​

៣. បញ្ហាបរិស្ថាន៖ វាក៏អាចបណ្ដាលមកពីការរស់នៅ និងប៉ះពាល់ច្រើននូវ ជាតិគីមី លោហៈ វិទ្យុសកម្ម កាំរស្មីអ៊ិច ការដាក់របស់ក្ដៅៗជិតប្រដាប់ភេទ។

៤. បញ្ហាសុខភាព ការរស់នៅប្រចាំថ្ងៃ និងផ្សេងៗ៖ ​បុរសក៏អាចប្រឈមនឹងបញ្ហាអត់កូនដោយសារមូលហេតុដូចជា ការប្រើគ្រឿងញៀន ឬថ្នាំជួយឲ្យសាច់ដុំលូតលាស់ ទទួលទានជាតិអាល់កុល ថ្នាំជក់ និងការលើសទម្ងន់។

ប្រភព៖  Mayo Clinic II https://www.mayoclinic.org, Mayo Clinic II https://www.mayoclinic.org , Healthy Male II https://www.healthymale.org.au

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង