បញ្ហាកប់ត្រចៀកក្រាញ់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-25

និយមន័យ៖

ត្រចៀកក្រាញ់ គឺជាអាការៈទូទៅមួយដែលក្រចកដុះចូលទៅក្នុងស្បែកទន់ ដែលច្រើនកើតនៅលើមេជើងហើយវាអាចផ្ដល់ហានិភ័យខ្ពស់ជាងគេទៅអ្នកដែលមានជំងឺទឹកនោមផ្អែម។

រោគសញ្ញា៖

១. ឈឺ និងទន់នៅចំនុចម្រាមជើង និងនៅគែមក្រចក

២. ជុំវិញក្រចកជើងមានពណ៌ក្រហម

៣. ហើមមេជើងជុំវិញក្រចក

៤. ចម្លងមេរោគនៅជាលិកាជុំវិញក្រចកជើង

មូលហេតុបង្ក៖

១. ការពាក់ស្បែកជើងគៀបម្រាមជើងខ្លាំង

២. ការកាត់ក្រចកជើងខ្លីពេក ឬមិនស្មើ

៣. ការបង្ករបួសដល់ក្រចកជើង

៤. ការមានក្រចកជើងកោងខុសធម្មតា

ផលវិបាក៖

១. ប្រសិនបើមិនបានព្យាបាល ត្រចៀកក្រាញ់នឹងឆ្លងទៅដល់ឆ្អឹងខាងក្នុង និងនាំឲ្យមានការឆ្លងមេរោគដល់ឆ្អឹងធ្ងន់ធ្ងរ

២. ប្រសិនបើវាកើតឡើងលើអ្នកកើតជំងឺទឹកនោមផ្អែម (គួបផ្សំនឹងលំហូរឈាមមិនល្អ​និងកំហូចសរសៃជើងបង្កដោយជំងឺទឹកនោមផ្អែម) វានឹងបង្កជាដំបៅធ្ងន់ធ្ងរ ឈានដល់ការវះកាត់។

វិធីព្យាបាល៖

១. ស្អំជើងនឹងទឹកក្ដៅពី ១៥ ទៅ ២០នាទី និង ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ

២. ប្រើសំឡី (ជ្រលក់ប្រេងអូលីវ) មករុញស្បែកឲ្យឃ្លាតពីក្រចក

៣. ប្រើថ្នាំបំបាត់ការឈឺចាប់ (ប៉ារ៉ាសេតាម៉ុល)

៤. លាបថ្នាំសម្លាប់មេរោគ

៥. ការវះកាត់ (តាមការណែនាំវេជ្ជសាស្ត្រ)

វិធីទប់ស្កាត់៖

១. កាត់ក្រចកឲ្យបានត្រង់ស្មើ (មិនកោងដូចរូបរាងម្រាមជើង)

២. កាត់ក្រចកត្រឹមប្រវែងល្មម (មិនខ្លីពេក មិនវែងពេក)

៣. ពាក់ស្បែកជើងដែលល្មមជើង (មិនតឹង)

៤ ពិនិត្យអាការៈជើងជាប្រចាំ (បើសិនជាអ្នកមានទឹកនោមផ្អែម)

ប្រភព៖​ Mayo Clinic II Ingrown toenails - Symptoms and causes - Mayo Clinic, Healthline II Ingrown Toenails: Causes, Symptoms, and Diagnosis (healthline.com)

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង