6 វិធី ផឹកកាហ្វេ ដើម្បីសុខភាពល្អ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2020-04-01

តើអ្នកចូលចិត្តទទួលទានកាហ្វេ មែនដែរទេ? ការសិក្សាបានរកឃើញថា កាហ្វេ មិនត្រឹមតែធ្វើឲ្យអ្នកបាត់ងងុយគេង និងផ្តោតអារម្មណ៍ធ្វើការងារបានល្អនោះទេ តែវាក៏មានសារៈសំខាន់ចំពោះសុខភាពអ្នកផងដែរ។ ប៉ុន្តែ តើការទទួលទាន កាហ្វេ បែបណា ដែលអាចជួយដល់សុខភាពរបស់អ្នក? អ្នកជំនាញណែនាំថា៖ 1. អ្នកមិនគួរទទួលទាន កាហ្វេ ក្រោយម៉ោង ២ ឬ ៣ ថ្ងៃត្រង់ឡើយ 2. ជាការល្អ អ្នកអាចទទួលទានកាហ្វេ បាន ២ ទៅ ៤ ពែងក្នុងមួយថ្ងៃ តែមិនគួរលើសនេះទេ 3. អ្នកគួរ ទទួលទាន កាហ្វេ ខ្មៅ មិនដាក់ស្ករ។ តែបើល្វីងពេក អ្នកអាចដាក់ស្ករ ឬ ទឹកដោះគោក្នុងបរិមាណតិចបានហើយ។ ស្ករ ទឹកដោះគោ ឬ ប័រ មានសារធាតុ ខ្លាញ់និងស្ករខ្ពស់ ដែលអាចប៉ះពាល់សុខភាពរបស់អ្នក។ 4. គួរទទួលទានកាហ្វេ ដែលឆុងពី គ្រាប់កាហ្វេសុទ្ធ 5. បើអ្នកចូលចិត្ត កាហ្វេ កញ្ចប់ អ្នកគួរជៀសវាងកាហ្វេ 2 in 1 និង 3 in 1 ព្រោះកាហ្វេទាំងនេះ មានជាតិស្ករខ្ពស់។ 6. ឆុងកាហ្វេដោយប្រើ ក្រដាសត្រងកាហ្វេ (paper filter) ប្រភព៖ Healthline, South China Morning Post រក្សា​សិទ្ធ©ដោយ ពេទ្យយើង