តើការរក្សាអាហារូបត្ថម្ភល្អអាចជួយអ្នកក្នុងការប្រឆាំងកូវីដ-១៩ យ៉ាងដូចម្ដេច?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-20

ស្ថានភាពនៃចំនួន​អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជានៅមិនទាន់ធ្លាក់ចុះនៅឡើយ ដូច្នេះអ្នកគួរយកចិត្តទុកដាក់ពីគុណភាពអាហារបរិភោគដែលជាផ្នែកដ៏សំខាន់ក្នុងការផ្ដល់ជាថាមបពលដល់រាងកាយ។ ការសិក្សាបានបង្ហាញថាអាហារបំប៉នមិនត្រឹមតែអាចពង្រឹងប្រព័ន្ធស៊ាំរបស់អ្នកនោះទេ វាថែមទាំងជួយប្រឆាំងនឹងវីរុស ជំងឺផ្សេងៗ ក៏ដូចជាជំងឺកូវីដ ១៩ ផងដែរ។

ប្រភេទសារជាតិក្នុងអាហារូបត្ថម្ភសំរាប់ទ្រទ្រង់ប្រព័ន្ធភាពស៊ាំដែលអ្នកគួរទទួលទានឲ្យបានគ្រប់គ្រាន់មានដូចជា៖

  • ស័ង្គសី
  • ជាតិដែក
  • វីតាមីន A B12 B6 C និង E

ម្យ៉ាងទៀតការធ្វើគម្លាតសង្គម និងការស្នាក់នៅផ្ទះច្រើនធ្វើឲ្យមានកការផ្លាស់ប្ដូរទម្លាប់នៃការគេង របបអាហារ និងពលកម្ម វាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ដូចនេះរបបអាហារកាន់តែមានសារៈសំខាន់សំរាប់ការរស់នៅក្នុងសម័យកូវីដ-១៩។ ទាំងនេះជាអាហារ ដែលអាចជួយដល់ការប្រឆាំងជំងឺកូវីដ-១៩៖

១. ញ៉ាំផ្លែឈើជាប្រចាំ៖​ ផ្លែឈើទាំងនេះររួមមាន ត្របែក ផ្លែប៉ោម ចេក​ ស្ត្រ័ប៊ែរី ក្រូចថ្លុង ម្នាស់ និងល្ហុងជាដើម។

២. បរិភោគបន្លែស្រស់៖ អ្នកអាចជ្រើសរើសយកបន្លែស្រស់ច្រើនប្រភេទ​មកបរិភោគ ជាពិសេសគឺ ម្ទេសប្លោក ខ្ទឹមបារ៉ាំង ខ្ញី ផ្កាខាត់ណា និងម្រេចខ្ចី -ល-។

៣. បរិភោគគ្រាប់ធញ្ញជាតិ៖ គួរបរិភោគគ្រាប់ធញ្ញជាតិមិនទាន់កែឆ្នៃដូចជា ពោត អង្ករ ស្រូវសាលី អង្ករសំរូប ឬក៏ដំឡូងជ្វាជាដើម -ល-។

៤. បរិភោគសាច់៖ លោកអ្នកបរិភោគសាច់ជាប់ឈាមក្រហមៗយ៉ាងតិចឲ្យបាន មួយសប្ដាហ៍ម្ដងទៅ២ដង សាច់បក្សី ២ ទៅ ៣ដង ក្នុងមួយសប្ដាហ៍ និងត្រីជាដើម។

៥. កាត់បន្ថយអាហារដែលមានជាតិស្ក អំបិល និងខ្លាញ់ខ្ពស់​

៦. បរិភោគបន្លែដែលចម្អិនបានឆ្អិនល្អល្មម មិនឆ្អិនពេកព្រោះវាអាចបាត់បង់ជាតិវីតាមីន និងជាតិរ៉ែ។

៧. បរិភោគអាហារដែលមានជាតិខ្លាញ់ដែលមិនប៉ះពាល់សុខភាព៖ ជាតិខ្លាញដែលមិនប៉ះពាល់ដល់សុខភាពមាននៅក្នុងអាហារមួយចំនួនដូចជា ប្លែប៊័រ ត្រី សណ្ដែក ប្រេងអូលីវ កាណូឡា ប្រេងពោត និងគ្រាប់ផ្កាឈូករ័ត្ន។

៨. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់មិនល្អដល់សុខភាព៖ អាហារដែលផ្ទុកជាតិខ្លាញ់មិនល្អមានដូចជា ប៊័រ ខ្លាញ់ក្នុងសាច់ ទឹកដូង និងទឹកត្នោត ឈីស និងគ្រីម។

៩. ផឹកទឹកឲ្យបាន ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ

១០. ចម្អិនខ្លួនឯង ឬបរិភោគនៅផ្ទះឲ្យបានច្រើនដើម្បីជៀសវាងការឆ្លងកូវីដ-១៩។

ប្រភព៖  Paskitan Journal of Medical Science II https://www.ncbi.nlm.nih.gov/pmc/articles/PMC7306972/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង