មូលហេតុ និងវិធីព្យាបាលការឈឺចុកចាប់សាច់ដុំ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-18

ការឈឺសាច់ដុំអាចកើតលើមនុស្សគ្រប់រូបដែលធ្វើការងារធ្ងន់ៗច្រើនដែលបណ្តាលអោយ ថ្លោះសរសៃ ឬមួយចំនួនទៀតឈឺដោយមិនដឹងមូលហេតុ។ ដើម្បីបកស្រាយចម្ងល់ និងសិក្សាពីមូលហេតុទាំងនេះ លោកអ្នកគួរទស្សនាវីដេអូនេះឲ្យចប់សិន។ ដំបូងអ្នកគួរដឹងពីសញ្ញានៃការឈឺសាច់ដុំជាមុនសិន៖

១. ការជាំ

២. រមួលសាច់ដុំ

៣. សាច់ដុំស្ពឹក និងខ្សោយ

៤. ឈឺសាច់ដុំពេលធ្វើចលនា

៥. ឬហើមជាដើម

តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យលោកអ្នកឈឺសាច់ដុំ?

មូលហេតុគឺសាមញ្ញនោះទេ គឺបណ្តាលមកពីការប្រើប្រាស់កំលាំងសាច់ដុំខ្លាំងពេក ដួល ធ្លាក់ពីទីខ្ពស់ចុះមកក្រោមឬបានជួបគ្រោះថ្នាក់ផ្សេងៗទៀត។ នៅពេលលោកអ្នក ហាត់ប្រាណ ឬលេងកីឡា តើលោកអ្នកតែងកម្ដៅសាច់ដុំដែរឬទេ? អ្នកក៏អាចឈឺសាច់ដុំផងដែរនៅ ពេលដែលអ្នកហាត់ប្រាណដោយមិនកម្ដៅសាច់ដុំមុន។

សម្រាប់លោកអ្នកដែលមានការងារ ឬមុខរបរ ដែលត្រូវលើករបស់ធ្ងន់ៗជាប្រចាំ ឬក៏អ្នកជាកីឡាករ លោកអ្នកនឹងឧស្សាហ៍ឈឺសាច់ដុំ ហើយវានឹងអាចរ៉ាំរ៉ៃបើសិនជាអ្នកមិនចេះថែទាំ និងព្យាបាលវាឲ្យ បានត្រឹមត្រូវ។

តើមានវិធីសាស្ត្រអ្វីខ្លះដែលលោកអ្នកអាចព្យាបាលការឈឺសាច់ដុំបាន?

វិធីមានពីរគឺ វិធីធ្វើនៅផ្ទះ និងវិធីវេជ្ជសាស្ត្រ។

វិធីនៅផ្ទះមានដូចជា៖

១. សម្រាកសាច់ដុំ និងមិនធ្វើការច្រើន

២. ស្អំទឹកកកម្ដងចាប់ពី ១០ ទៅ ១៥នាទី​ឡើងទៅ នៅកន្លែងឈឺចាប់

៣. ប្រើបង់រុំបន្តឹង

៤. ធ្វើចលនាខ្លះៗដើម្បីឲ្យឈាមហូរបានល្អ និងកាត់បន្ថយហើម

វិធីវេជ្ជសាស្ត្រមានដូចជា៖

១. ប្រើថ្នាំបំបាត់ការឈឺចាប់ (តាមការណែនាំវេជ្ជសាស្ត្រ)

២. ម៉ាស្សា

៣. ធ្វើលំហាត់ប្រាណដែលជួយឲ្យសាច់ដុំជាសះស្បើយ

៤. បើគ្មានភាពធូរស្បើយ លោកអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ៕

ប្រភព៖  Medical News Today II Muscle strain: Symptoms, diagnosis, treatment, and recovery (medicalnewstoday.com)

 រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង