ហេតុអ្វីចាំបាច់ខ្លាំងក្នុងការរក្សាគម្លាតសង្គម ហើយរក្សាគម្លាតដោយវិធីណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-05

គម្លាតសង្គមគឺជាតួនាទីចម្បងមួយក្នុងពេលបច្ចុប្បន្នខណៈដែលវីរុសកូវីដ ១៩ រាលត្បាតជុំវិញពិភពលោក និងប្រទេសកម្ពុជាឥតឈប់ឈរ។ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនមិនព្រមអនុវត្តគម្លាតសង្គមនោះទេ ដែលនាំឲ្យមានផលអវិជ្ជមានដល់ខ្លួន អ្នកជុំវិញខ្លួន និងសង្គមទាំងមូល។ ការធ្វើគម្លាតសង្គមមានន័យថាអ្នកត្រូវស្នាក់នៅក្នុងចម្ងាយឆ្ងាយពីអ្នកដទៃ ឬនៅក្នុងផ្ទះដើម្បីទប់ស្កាត់ការចម្លងមេរោគទៅវិញទៅមក។ តើហេតុអ្វីបានជាអ្នកចាំបាច់រក្សាគម្លាតសង្គម?

១. ​កូវីដ ១៩ អាចឆ្លងទៅលើមនុស្សដែលប្រាស្រ័យទាក់ទងគ្នាផ្ទាល់ៗ និងជាក្រុម

២. ការក្អក កន្ដាស់ និយាយ ការខ្ទាតទឹកមាត់ ឬសម្បោររបស់អ្នកមានជំងឺកូវីដ ១៩ អាចចម្លងដល់អ្នកបាន

៣. មេរោគដែលអ្នកជំងឺចម្លងមកដល់អ្នកអាចឆ្លងតាមការតោងលើរាងកាយ ឬតាមប្រព័ន្ធផ្លូវដង្ហើម

៤. អ្នកជំងឺអាចចម្លងមេរោគដល់អ្នកបានដោយអ្នកជំងឺមិនទាន់មានរោគសញ្ញាអ្វីនៅឡើយ (ពិបាកក្នុងការការពារ)

៥. កូវីដ ១៩ អាចតោងនៅលើសម្ភារៈនានាបានច្រើនម៉ោង ឬច្រើនថ្ងៃ​

៦. អ្នកអាចឆ្លងតាមរយៈការប៉ះអ្នកជំងឺ ឬសម្ភារៈដែលជាប់មានមេរោគគ្រប់ទីកន្លែង គ្រប់ពេលវេលាដោយមិនដឹងខ្លួន

ប្រភព៖ CDC https://www.cdc.go

 រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង