ជំងឺមហារីកឆ្អឹង បណ្តាលមកពីការលូតលាស់នៃកោសិកាក្នុងឆ្អឹងខុសប្រក្រតី ហើយវាបំផ្លាញភ្នាសនៃឆ្អឹង រួចរីករាលដាលទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ លោកអ្នកពុំអាចដឹងថា តើអ្នកមានជំងឺមហារីកឆ្អឹង ឬមិនមាននោះទេ លុះត្រាតែលោកអ្នកទៅទទួលសេវាកម្ម X-Ray ព្រោះវាពុំមានរោគសញ្ញាច្បាស់លាស់ទេ។
ប៉ុន្តែលោកអ្នកអាចតាមដានរោគសញ្ញាទាំងនេះបានដូចជា ឈឺឆ្អឹង ឆ្អឹងចុះខ្សោយ អស់កម្លាំង ស្រកទម្ងន់ ឈឺចាប់ដល់ស្ពឹក ឈឺចាប់រហូតដល់ភ្ញាក់ពីដំណេកនៅពេលយប់ និងមិនអាចដើរបានជាដើម។
លោកអ្នកមិនអាចការពារខ្លួនពីជំងឺមហារីកឆ្អឹងបានទេ ប៉ុន្តែលោកអ្នកគួររក្សាទម្ងន់ឲ្យសមស្រប និងចៀសវាងការពិសារបារី។
តើជំងឺមហារីកឆ្អឹងអាចធ្វើរោគវិនិច្ឆ័យតាមរបៀបណាខ្លះ?
គេអាចធ្វើរោគវិនិច្ឆ័យ ស្វែងរកជំងឺមហារីកឆ្អឹង តាមរបៀបដូចជា៖
១ ថត X-Ray
២ ថត CT-Scan
៣ ថត MRI
៤ ស្កេន PET
៥ ស្កេនឆ្អឹង
ជំងឺមហារីកឆ្អឹងត្រូវបានបែងចែកជាដំណាក់កាល ដោយផ្អែកលើកត្តាដូចជា៖
១. ទំហំនៃដុំសាច់
២. កម្រិតនៃការលូតលាស់របស់កោសិកាមហារីក
៣. ចំនួនឆ្អឹងដែលបានឆ្លង
៤. លទ្ធភាពនៃការឆ្លងទៅផ្នែកផ្សេងៗនៃរាងកាយដែរ
ប្រភព៖ WebMD II https://www.webmd.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង