ម៉ាស៊ីនវាស់ជាតិស្ករក្នុងឈាម អាចជួយឲ្យអ្នកដឹងពីកម្រិតជាតិស្ករក្នុងរាងកាយអ្នកជាប្រចាំ និងជួយឲ្យអ្នកអាចគ្រប់គ្រងកម្រិតជាតិក្នុងខ្លួន ដឹងពីប្រសិទ្ធភាពនៃថ្នាំដែលអ្នកកំពុងប្រើប្រាស់។ កត្តាមួយចំនួនអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលតេស្តរបស់អ្នក ដែលរួមមាន ការប្រើប្រាស់សម្ភារៈហួសកំណត់ ការប្រើប្រាស់ឈាមមិនគ្រប់គ្រាន់ សម្ភារៈប៉ះពាល់ជាមួយជាតិសំណើម ឬកម្តៅ និងសម្ភារៈប្រឡាក់។ ដូច្នេះ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖
១. លាងដៃអ្នកឲ្យស្អាត និងជូតឲ្យស្ងួត
២. ដាក់បន្ទះវាស់ជាតិស្ករចូលក្នុងម៉ាស៊ីន
៣. ចាក់ចុងម្រាមដៃជាមួយម្ជុល ដែលភ្ជាប់មកជាមួយម៉ាស៊ីន
៤. ដាក់ឈាមនៅលើបន្ទះតេស្ត
៥. ម៉ាស៊ីននឹងបង្ហាញពីកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក
ប្រភព៖ MAYO CLINIC II https://www.mayoclinic.org
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង