ផលរំខានផ្សេងៗបន្ទាប់ពីឆ្លុះក្រពះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-04-23

ការឆ្លុះក្រពះ ឬសុងក្រពះ (Endoscopy) គឺប្រព្រឹត្តឡើងដើម្បីធ្វើរោគវិនិច្ឆ័យដែលអាច ឲ្យវេជ្ជបណ្ឌិត​មើលរូបភាពបានច្បាស់ជាងមុន​ព្រមទាំងអាចកាត់យកសាច់ក្រពះយក

ទៅពិសោធន៍បានផងដែរ ។​ ដំណើរការ នៃការឆ្លុះក្រពះនេះគឺធ្វើឡើងដោយ​ការប្រើ​ប្រាស់​​បំពង់តូចស្ដើងមួយ​​​ ​ភ្ជាប់​​ជាមួយ​​នឹងពិល និងកាមេរ៉ាដើម្បីឆ្លុះមើល និងថតទុក

បានផងដែរ។ ទោះជាយ៉ាងណាក្ដី ក្រោយពីការប្រើប្រាស់ការពិនិត្យ​នេះរួច វាអាចបង្ក

ផលរំខានផ្សេងៗដល់អ្នកជំងឺបានផងដែរដូចជា៖

១. មានលាមកពណ៌ខ្មៅ ឬក្រម៉ៅ

២. ដកដង្ហើមបានខ្លីៗ

៣. មានការឈឺចាប់ខ្លាំងនៅលើតំបន់ពោះ

៤. ក្អួតចេញឈាម

៥. ឈឺទ្រូង

៦. ពិបាកក្នុងការលេប

៧. ក្នុងករណីកម្រមួយចំនួន អ្នកជំងឺអាចមានការឆ្លងមេរោគ និងមានដាច់ឈាមនៅ

ក្នុងក្រពះប្រសិនបើជួបបញ្ហាទាំងនេះ អ្នកជំងឺគួរមានការពិនិត្យ​ និងពិភាក្សាជាមួយវវេជ្ជបណ្ឌិតជំនាញឲ្យបានច្បាស់លាស់ដើម្បីទទួលការពិគ្រោះដ៏ត្រឹមត្រូវ និងប្រសិទ្ធិភាព។

ប្រភព៖ NHS II https://www.nhs.uk/conditions/endoscopy/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង