រលាកសាច់បំពង់កគឺជាការរលាកផ្លូវដង្ហើម បំពង់សម្លេង និងបំពង់អាហារក្នុងពេលតែមួយដែលបង្កឡើងដោយសារការឆ្លងវីរុស ការស្រែកខ្លាំងពេក ច្រាលអាស៊ីតពីក្នុងក្រពះ ការពិសារស្រាជាដើម។ ជំងឺរលាកសាច់បំពង់កផ្ដល់រោគសញ្ញាដូចជា សាច់បំពង់កឡើងក្រហម និងហើម ឈឺក ពិបាកលេបអាហារ ក្ដៅខ្លួន រមាស់ក ធុំក្លិនមាត់ជាដើមដែលបញ្ហាទាំងអស់នេះបង្កភាពលំបាកមកដល់រាងកាយ។ ដូចនេះដើម្បីការពារខ្លួនពីជំងឺរលាកសាច់បំពង់ក អ្នកគួរតមក្នុងការបរិភោគអាហារទាំងនេះ៖
១. អាហារបំពង
២. អាហារជាតិហឹរខ្លាំង
៣. កាហ្វេ
៤. ទឹកសូដា
៥. សុរា
៦. បន្លែឆៅ ឬចម្អិនមិនបានឆ្អិនល្អ
៧. ផ្លែឈើដែលមានជាតិអាស៊ីតដូចជា ក្រូច ម្នាស់ ក្រូចថ្លុងជាដើម
ប្រភព៖Healthline II https://www.healthline.com
រក្សាសិទ្ធិដោយ©ពេទ្យយើង