ភ្នែកម្ញ៉ូប គឺជាអាការៈដែលភ្នែកមិនអាចមើលរបស់ដែលនៅឆ្ងាយបានច្បាស់ល្អ ឆាប់ក្ដៅ ឆាប់រោយភ្នែកនៅពេលមើលសម្លឹងមើលរបស់អ្វីមួយក្នុងរយៈពេលយូរ។ បញ្ហានេះបង្កឡើងដោយសារករនេរបស់ភ្នែកដែលជាស្រទាប់ក្រៅបង្អស់នៃភ្នែក មានសភាពក្រាស់ពេកដែលធ្វើឲ្យពន្លឺមិនអាចចូលទៅកាន់ស្រទាប់រេទីនបានគ្រប់គ្រាន់ធ្វើឲ្យភ្នែកមិនអាចមើលបានច្បាស់ល្អ។ ការប្រើថ្នាំដាក់ភ្នែក វែនតាឬឡែនភ្នែកអាចជួយឲ្យលោកអ្នកដែលមានបញ្ហាម៉្ញូបមើលបានច្បាស់ជាងមុន និងការពារភ្នែកពីការឡើងដឺក្រេ។ ប៉ុន្តែដោយសារតែវិទ្យាសាស្ត្រកាន់តែទំនើប បច្ចេកវិទ្យាកាន់តែជឿនលឿនធ្វើឲ្យមនុស្សដែលមានបញ្ហាភ្នែកម៉្ញូបទទួលការព្យាបាលបាន។ បច្ចេកវិទ្យាមាន ៣ ប្រភេទដែលប្រភេទនីមួយៗមានលក្ខណៈពិសេសផ្សេងៗគ្នា៖
១. បច្ចេកវិទ្យា LASIK៖ ការវះកាត់ភ្នែកម៉្ញូបដោយប្រើប្រាស់កាំរស្មីឡាស៊ែរដើម្បីបញ្ចុះដឺក្រេនៅក្នុងភ្នែកដែលជួយលោកអ្នកអាចមើលឃើញច្បាស់ជាងមុនដោយមិនចាំបាច់ប្រើប្រាស់វ៉ែនតា ឬឡេនភ្នែកផ្សេងៗ។
២. ការវះកាត់ (PRK) (photorefractive keratectomy)៖ បច្ចេកវិទ្យាវះកាត់ដោយប្រើឡាស៊ែរក្នុងការតម្រូវរូបរាងករនេដើម្បីឲ្យវាធ្វើការបានសមស្រប ។ ការប្រើបច្ចេកវិទ្យានេះអាចជួយឲ្យពន្លឺចូលទៅដល់ស្រទាប់រេទីនបានគ្រប់គ្រាន់ដែលនេះជួយឲ្យភ្នែកមើលបានច្បាស់ជាងមុន។
៣. Orthokeratology (ortho-k) ៖ ការព្យាបាលភ្នែកម្ញ៉ូបដោយមិនប្រើការវះកាត់គឺការប្រើប្រាស់ឡែនភ្នែកក្នុងការព្យាបាល។ ការប្រើបច្ចេកវិទ្យានេះអាចជួយតម្រង់រូបរាងករនេភ្នែកដើម្បីឲ្យមើលឃើញបានច្បាស់ជាងមុនដោយគ្រាន់តែពាក់ឡេនភ្នែកនៅពេលយប់ហើយមានប្រសិទ្ធិភាពបានរយៈពេល ២ ទៅ ៣ ថ្ងៃ។ វាមានផលប៉ះពាល់តិចជាងការព្យាបាលដោយការប្រើឡាស៊ែរ និងទទួលបានលទ្ធផលល្អ។
ប្រភព៖ ALL ABOUT VISION II https://www.allaboutvision.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង