វិធីសាស្ត្រក្នុងការព្យាបាលជំងឺមហារីកទាំង ៧ ប្រភេទ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-03-31

មហារីកឈរនៅចំណាត់ថ្នាក់លេខ ២ នៃចំនួនអ្នកស្លាប់ដោយសារជំងឺនេះ។​ នៅក្នុងឆ្នាំ ២០១៨ ប្រជាជនជុំវិញសកលលោកប្រមាណ​ ៩.៦ លាននាក់បានស្លាប់ដោយសារជំងឺមហារីក ដែលភាគច្រើនស្លាប់ដោយសារជំងឺមហារីកពាក់ព័ន្ធនឹងសួត ក្រពេញប្រូស្តាត ក្រពះ ថ្លើម សុដន់ ពោះវៀនធំ អាងត្រគៀកជាដើម។ យ៉ាងណាមិញ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបធ្វើឲ្យការព្យាបាលជំងឺមហារីកកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងច្រើនសម្បូរបែប។ ការព្យាបាលមហារីកអាស្រ័យទៅលើប្រភេទជំងឺ និងកម្រិតដោយអ្នកជំងឺមួយចំនួនទទួលការព្យាបាលតែមួយមុខ ស្របពេលដែលអ្នកមួយចំនួនទៀតទទួលការព្យាបាលច្រើនមុខចូលគ្នា។ វិធីសាស្ត្រព្យាបាលជំងឺមហារីកមានច្រើនបែបដែលប្រភេទនីមួយៗអាស្រ័យទៅលើអ្នកជំងឺដែលមានដូចជា៖

១. វះកាត់៖ វះយកដុំមហារីកចេញពីក្នុងខ្លួន

២. វិទ្យុសកម្ម៖ បាញ់កម្ទេចកោសិកាមហារីក និងបង្រួមដុំសាច់មហារីក

៣.​ ព្យាបាលដោយប្រើគីមី៖ ប្រើប្រាស់ថ្នាំក្នុងការព្យាបាល

៤. ប្រើប្រាស់ភាពស៊ាំក្នុងការព្យាបាល៖ បង្កើនភាពស៊ាំក្នុងការប្រឆាំងនឹងជំងឺមហារីក

៥. ប្រើប្រាស់អរម៉ូន៖ បញ្ឈប់ការលូតលាស់ជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាតដោយបណ្ដុះអរម៉ូន

៦. Precision Medicine៖ ការព្យាបាលដោយពិនិត្យសែនរបស់កោសិកាមហារីក

៧. តេស្ត Biomarker៖ ការតេស្តសែន ប្រូតេអ៊ីន និងសរីរាង្គផ្សេងដើម្បីទាញយកព័ត៌មានរបស់មហារីកយកមកព្យាបាល

ប្រភព៖ WHO II https://www.who.int, National Cancer Institute II https://www.cancer.gov

រក្សាសិទ្ធិដោយ©ពេទ្យយើង